ភ្នំពេញ៖ តារាសម្តែង និងជាសកម្មជនដ៏សកម្ម គណបក្សសង្គ្រោះជាតិលោក សុភ័ណ្ឌ ឡារី ពេលនេះ កំពុងតែត្រៀម ខ្លួនដឹកដៃ គូដណ្តឹង ស្រីស្រស់ចូលរោងការ តាមប្រពៃណីខ្មែរ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥ ខាងមុខនេះ ដើម្បីបង្កើត ក្រុមគ្រួសារមួយ ដែលរស់ នៅមានក្តីសុខ និងសុភមង្គល ក្រោយពី លោក បានចំណាយពេល ប្រឡូកក្នុង ឆាកនយោបាយ អស់មួយ រយៈពេល មួយខ្យល់ ធំមកនេះ ។

តារាសម្តែងបុរសសង្ហារលោក សុភ័ណ្ឌ ឡារី នៅសល់ពេល២ថ្ងៃទៀត លោកនឹងដឹកដៃ អនាគតភរិយា ចូលរោងការ ក្រាបសំពះផ្ទឹម តាមប្រពៃណីខ្មែរហើយ ។ បើតាមគម្រោង ពិធីរៀបអាពាហ៍ ពិពាហ៍នេះ មានវត្តមាន ភ្ញៀវកិត្តិយស ចូលរួមយ៉ាង ច្រើនកុះករ ជាពិសេសថ្នាក់ ដឹកនាំកំពូលៗ របស់គណបក្ស សង្គ្រោះជាតិ និងសមាជិកបក្ស ផងដែរ ព្រោះថា លោកគឺ ជាសកម្មជនម្នាក់ ដែលជានិច្ចកាល តែងតែបង្ហាញ មុខមាត់ គ្រប់សកម្មភាព និងកម្មវិធី របស់បក្សជាប់ជានិច្ច ។ ម្យ៉ាងទៀតលោក សុភ័ណ្ឌ ឡារី ក៏ត្រូវបានគេដឹងថា ជាកូនធម៌ របស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិផងដែរ ។

ពិធីមង្គលការរបស់លោក សុភ័ណ្ឌ ឡារី រៀបចំពិធីពិសារភោជនីយអាហារ ពេលល្ងាចនៅម៉ុងឌីយ៉ាល់ អគារ P ។ ប៉ុន្តែទាក់ទង នឹងចំនួនភ្ញៀវ ពិតប្រាកដនោះ គឺមិនទាន់ត្រូវបាន ម្ចាស់សាម៉ីខ្លួន ទម្លាយ ឲ្យដឹងឡើយ ដោយលោក បានត្រឹមតែ បង្ហាញ ពីរោងការ និងរូបថតរៀប ការតែប៉ុណ្ណោះ ។ ដូច្នេះប្រសិនបើ ទស្សនិកជនចង់ដឹងថា ពិធីមង្គលការ របស់សកម្មជន គណបក្ស សង្គ្រោះជាតិរូបនេះ មានវត្តមាន សិល្បករ-សិល្បការិនី ក៏ដូចជា ភ្ញៀវកិត្តិយស សំខាន់ៗរូបណាខ្លះ សូមរង់ ចាំទស្សនា ទាំងអស់គ្នា ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]