ត្បូងឃ្មុំ ៖ វាជារឿងវប្បដិសារី មួយទៀត សម្រាប់ក្រុមគ្រួសារមួយ ដែលកូនបង្កើត របស់ខ្លួនពីរនាក់ ម្នាក់អាយុ៨ឆ្នាំ និងម្នាក់ទៀត អាយុ៩ឆ្នាំ បានលង់ទឹកស្រះ ស្លាប់ព្រោះ តែលោតទៅជួយគ្នា កាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៥ ស្ថិតនៅភូមិ ត្បូងវត្ដ ឃុំមេមត់ ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ ។

យោងតាមប្រភព ព័ត៌មានពី មន្ដ្រីនគរបាល ប៉ុស្ដិ៍មេមត់ បានបញ្ជាក់ថា ក្មេងស្រីបងអាយុ ៩ឆ្នាំ ឈ្មោះ យីវ នីសា និងកូនស្រីប្អូន អាយុ ៨ឆ្នាំ ឈ្មោះ យីវ នីតា ។ តាមមន្ដ្រីនគរបាល រូបនេះ បានបញ្ជាក់ទៀតថា មុនពេលកើតហេតុ ពួកគេទាំងពីរនាក់ បានទៅចំណុច ទឹកស្រះនៅ ខាងជើង វាលស្រែ ក្នុងភូមិ ឃុំកើតហេតុ ស្រាប់តែ ពេលនោះ កូនស្រីប្អូនបាន រអិលជើងចូលទៅ ក្នុងទឹកស្រះ ដែលជ្រៅ ស្រាប់តែកូនស្រីបង ឃើញដូច្នេះលោត ទៅជួយក៏លង់ ស្លាប់ទាំងពីរនាក់ តែម្ដង ។

សេចក្ដីរាយការណ៍ បានបន្ដទៀតថា នៅពេលដែល កើតហេតុនោះ ពុំមានប្រជាពលរដ្ឋ នៅក្បែរទើបបណ្ដាល ឱ្យពួកគេលង់ស្លាប់ ទាំងពីរនាក់ តែម្ដងទៅ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យ សពពួកគេទាំងពីរ នាក់រួច ហើយប្រគល់ទៅឱ្យ ក្រុមគ្រួសារយក ទៅធ្វើ បុណ្យតាមប្រពៃណី ទាំងក្ដីអាលោះអាល័យ ជាទីបំផុត ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]