សហអាមេរិក៖ ខ្សែភាពយន្តដ៏ល្បីល្បាញ របស់សហរដ្ឋអាមេរិក ដែលដឹកនាំសម្តែង ដោយលោក James Wan គឺ “Fast & Furious 7” កំពុងតែជាប់លេខ៧ នៅលើតារាង ខ្សែភាពយន្ត ដែលរកចំណូល បានច្រើនបំផុត រហូតដល់ទៅ ១,១៥ពាន់លានដុល្លារ ក្នុងរយៈពេល ត្រឹមតែ១៧ថ្ងៃ ប៉ុណ្ណោះ។

ខណៈពេលដែល ខ្សែភាពយន្តដ៏ល្បីនេះ កំពុងចាក់បញ្ជាំង នៅទូទាំងពិភពលោក តារាសម្តែង ក្នុងរឿង Fast & Furious លោក Vin Diesel បានប្រកាស កាលពីថ្ងៃព្រហស្បត្តិ៍ នៅ CinemaCon ក្នុងរដ្ឋ Las Vegas ថា បន្ទាប់ពីខ្សែភាពយន្ត “Fast & Furious 7” នេះទៅ នឹងមានខ្សែភាពយន្ត “Fast & Furious 8” ទៀត ដែលនឹងចេញ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ត “Fast & Furious 7” បានចេញ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ដែលវាបានរកចំណូល នៅទូទាំង ពិភពលោក រហូតដល់ទៅ ១,១៥ពាន់លានដុល្លារ ក្នុងរយៈពេល ត្រឹមតែ១៧ថ្ងៃ ប៉ុណ្ណោះ។

យ៉ាងណាមិញ ខ្សែភាពយន្ត ដ៏គួរឲ្យចាប់អារម្មណ៏ “Fast & Furious 8” នេះ នឹងត្រូវថត ដោយគ្មានវត្តមាន របស់តារាសម្តែង Paul Walker ទៀតទេ បន្ទាប់ពី តារាសម្តែងរូបនេះ ស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៏ គ្រោះថ្នាក់ចរាចរណ៏ កាលពីឆ្នាំ២០១៣ កន្លងទៅនេះ។

ទោះបីជាយ៉ាងណា តារាសម្តែង Vin Diesel បាននិយាយថា “ខ្ញុំស្បថជូនអ្នក និងប្អូនប្រុសរបស់ខ្ញុំ (លោក Pual Walker) ថា យើងនឹងបង្កើត ខ្សែភាពយន្ត ដ៏ល្អបំផុត ដែលលោកអ្នក មិនធ្លាប់ទស្សនា ពីមុនមក”៕


តារាសម្តែង Pual Walk (ឆ្វេង) និងតារាសម្តែង Vin Diesel (កណ្តាល)

សូមទស្សនាវីដេអូ នៃឈុតខ្លីៗ នៅក្នុងខ្សែភាពយន្ត "Fast & Furious 7" ខាងក្រោម៖

ប្រភព ៖ EW

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]