អតិថិជនរបស់ស្មាតហ្វូន Huawei នឹងទទួលបានភាពរីករាយដ៏អស្ចារ្យ ជាមួយនឹង ប្រូម៉ូស្សិន ឥតគិតថ្លៃ ពិសេសមិន ធ្លាប់មានកន្លងមក ដែលមិនមាន ក្រុមហ៊ុនណាធ្វើបាន ដូច រឺត្រឹម តែពាក់ កណ្តាលផង ។ រាល់ការជាវ ស្មាតហ្វូន Huawei ប្រភេទ 4G ដូចជា Huawei G7, Honor 6, Honor 6 Plus, Mate 7 Silver, Mate 7 Gold, P7, Honor 4x និង Huawei X2 ឬសូម្បីតែ P8 ដែលនឹង ចេញលក់ក្នុង ពេលឆាប់ៗនេះ អតិថិជន នឹងទទួលបាន អ៊ីនធើណេត 48,000 មេកាបៃក្នុង មួយឆ្នាំ ដោយឥត គិតថ្លៃ (4,000 មេកាបៃ ក្នុងមួយខែ) ហៅទូរស័ព្ទចេញ និងផ្ញើសារ ឥតគិតថ្លៃ ពេញមួយឆ្នាំ (10 ដុល្លារក្នុង មួយខែ) សម្រាប់ប្រព័ន្ធ Smart និងទឹកប្រាក់ ប្រើប្រាស់ ក្រៅប្រព័ន្ធ 5 ដុល្លារ សម្រាប់ខែទីមួយ ប៉ុណ្ណោះ ព្រមទាំងទទួល បានស៊ីមកាត លេខពិសេស ដោយឥតគិតថ្លៃទៀតផង។ លើសពីនេះ ការថែមកាដូ ពិសេសៗក៍ នៅតែបន្ត ដូចជា ស្រោម ទូរសព្ទ័ អង្គចងចាំ ឬម៉េមរូកីតា SD  កាតាបស្ពាយ ឬឧបករណ៍ បំពងសំឡេង ឥតខ្សែ។



បើយោងតាម លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ បានឲ្យដឹងថា ការប្រូម៉ូស្សិនដ៏អស្ចារ្យនេះ នឹងអនុញ្ញាត ឱ្យអតិថិជន ទទួលបានអត្ថ ប្រយោជន៍យ៉ាង សម្បូរបែបពី បច្ចេកវិទ្យា អ៊ីនធើណីត ល្បឿន 4G និងគុណសម្បត្តិ ពិសេសរបស់ ស្មាតហ្វូន កម្រិតកំពូល របស់ Huawei ។  លោកបាន បន្ថែមថា៖ «ការផ្តល់ជូននេះនឹងធ្វើ ឲ្យការប្រើប្រាស់ អ៊ីនធើណេត ដោយប្រព័ន្ធ4G ឈាន ដល់កម្រិតថ្មី មួយទៀត ហើយ អតិថិជន របស់យើងនឹងអាច រីករាយ ជាមួយការតភ្ជាប់អ៊ីនធើណេត ឆែកព័ត៌មានលើ វេបសាយ មើល ទស្សនា ដោនឡូនវីដេអូ YouTube ឆែក Facebook និងបណ្តាញ សង្គមផ្សេងៗ ដូចជា Line, Viber, Instagram, WeChat, Skype  ដោយដំណើរ ការអ៊ីនធើណេត កាន់តែលឿន និងរីករាយ ជាមួយអត្ថ ប្រយោជន៍ទាំង ច្រើនសម្បើមនេះ ទទួល បានពីក្រុមហ៊ុន Huawei តែមួយគត់ប៉ុណ្ណោះ ។»

កញ្ចប់ប្រូម៉ូស្សិនពិសេសនេះ នឹងដំណើរការចាប់ពីពេលនេះ រហូតដល់ស៊ីមកាតអស់ពីស្តុក។ ដើម្បី ចូលរួមក្នុង ការប្រូម៉ូស្សិននេះ អតិថិជនត្រូវ ថតចម្លងអត្តសញ្ញាណប័ណ្ណ លិខិត ឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ និងដំណើរការ ស៊ីមកាត ដោយគ្រាន់ តែចុច *1010# រួចចុចបញ្ជូន លើទូរសព្ទ័ប្រភេទ 4G  ដែលមានបណ្ណ័ធានាជាផ្លូវការ ។ អតិថិជន ក៏ត្រូវតែបញ្ចូល កាតចាប់ពីតម្លៃ 2 ដុល្លារ ឡើងទៅ ជារៀងរាល់ខែ ប៉ុណ្ណោះ ចាប់ពីខែទី 2 ។

 

លោក សុវណ្ណ ជាបុគ្គលិករបស់គេហទំព័រមួយបានសម្តែងនូវអារម្មណ៍រំភើបជ្រួល ច្រាល់យ៉ាងខ្លាំង ចំពោះការ ចូលរួមក្នុង ការប្រូម៉ូស្សិនពិសេសនេះ។ លោកបាននិយាយ ថា៖ «ខ្ញុំមិន ធ្លាប់រំភើបនឹង ការប្រូម៉ូស្សិន បែបនេះកន្លងមក នោះទេក្នុង មួយជីវិតរបស់ខ្ញុំ តែពេលខ្ញុំប្រើ Huawei G7 ស៊ីមពីរ ខ្ញុំពិតជា រីករាយនឹងការផ្តល់ជូនដ៏អស្ចារ្យ នេះរហូតដល់ ពេញមួយឆ្នាំ។ ខ្ញុំបានណែនាំពី ការប្រូម៉ូស្សិន នេះដល់ មិត្តភក្តិ ក្រុមការងារ និងបង ប្អូនរបស់ខ្ញុំ និងប្រាប់ឲ្យ ពួកគេទិញស្មាតហ្វូន Huawei ផងដែរ។»

អ្នកនាង ហេង សុចិន្តា និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ និង កញ្ញា សុមនា ស៊ីថន ជាបុគ្គលិក ក្រុមហ៊ុនឯកជន ក៏បានចែក រំលែកក្តីរំភើប ដ៏រីករាយដូចគ្នានេះ អំពី កញ្ចប់ប្រូម៉ូស្សិន ពិសេស មិនធ្លាប់មាន ពីក្រុមហ៊ុន Huawei ។ កល្យាណ មិត្តទាំងពីរ បានលើកឡើងថា៖ «យើងស្ទើរតែ មិនជឿទាល់ តែសោះថា យើងអាចរីករាយជាមួយ នឹងការប្រើប្រាស់ អ៊ីនធើណេត ការហៅ ទូរស័ព្ទចេញ  និងផ្ញើសារ ពេញមួយឆ្នាំ ដោយឥតគិតថ្លៃ ដោយប្រៀប ធៀអត្ថប្រយោជន៍ ដែលទទួលបានមកវិញ ប្រមាណជិត 220 ដុល្លារ សំរាប់រយៈ ពេលពេញ 1 ឆ្នាំ »។

សូមប្រញាប់រួសរាន់ ទៅកាន់ហាងលក់ទូរស័ព្ទដែលនៅជិតលោកអ្នក និងក្រុមហ៊ុន Smart ដើម្បីសាក សួរព័ត៌មានលម្អិត និងចាប់យក ឱកាសដ៏ពិសេសនេះ ទិញស្មាតហ្វូន ប្រភេទ 4G   របស់ Huawei ដើម្បីរីករាយជាមួយ នឹងប្រូម៉ូស្សិនឥត គិតថ្លៃដ៏អស្ចារ្យមិន ធ្លាប់មានរហូតដល់ ពេញមួយឆ្នាំ។

លក្ខខណ្ឌផ្សេងៗត្រូវ បានអនុវត្ត។ សម្រាប់ព័ត៌មានបន្ថែម សូមអានខិត្តប័ណ្ណផ្សព្វផ្សាយ។

អំពីក្រុមហ៊ុន Huawei

ចំណុចខ្លាំងរបស់Huawei គឺមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ចំនួន 16 នៅក្នុង ប្រទេសជាច្រើន រួមមាន ប្រទេសអាល្លឺម៉ង់ ស៊ុយអែត អាមេរិក បារាំង អ៊ីតាលី រុស្ស៊ី ឥណ្ឌា និងចិន ផលិតផល និងសេវាកម្មរបស់ ក្រុមហ៊ុន Huawei ពង្រីកដល់ជាង 170 ប្រទេស កំពុងបម្រើ មួយភាគបី នៃចំនួនប្រជាជន សរុបក្នុងពិភពលោក។ នៅឆ្នាំ 2014 ការនាំចេញ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បានជាប់ លំដាប់ថ្នាក់ លេខបីនៅលើ ពិភពលោក។ គ្រុបអាជីវកម្មមួយ ក្នុងចំណោមគ្រុបអាជីវកម្ម បីរបស់ក្រុមហ៊ុន Huawei មានដូចជា គ្រុបអាជីវកម្ម សម្រាប់អតិថិជន Huawei (Business Consumer Group) ដែលចែក ចាយនូវផលិតផល រួមមាន ទូរស័ព្ទដៃ ឧបករណ៍ អ៊ីនធើណេតតាម ទូរស័ព្ទ (MBB) និងឧបករណ៍ អ៊ីនធើណេត តាមផ្ទះ។ ជាមួយនឹងបទ ពិសោធន៍ អាជីវកម្ម ដ៏លើសលប់ផ្នែក បច្ចេកវិជ្ជាព័ត៌មាន និងទូរគមនាគមន៍ (ICT) អស់រយៈ ពេលជាង 20 ឆ្នាំ ជាបណ្តាញ សកលដ៏ទូ លំទូលាយ ប្រតិបត្ដិការអាជីវកម្ម លំដាប់ពិភព លោក ព្រមទាំងជាដៃគូដ៏ មានបទពិសោធន៍ គ្រុបអាជីវកម្ម សម្រាប់អតិថិជនHuawei បានប្តេជ្ញា ពាំនាំ យកបច្ចេកវិជ្ជា ចុងក្រោយបំផុត ជូនដល់អតិថិជន ផ្តល់ជូន ពិភពលោកនូវ លទ្ធភាពនានា និងការបង្កើតបទ ពិសោធន៍ដ៏ អស្ចារ្យសម្រាប់ អ្នកប្រើប្រាស់ គ្រប់ ទីកន្លែង។ Huawei បាននិងកំពុងបន្ត បេសកកម្ម របស់ខ្លួន នូវអ្វីដែល បានប្រកាស និងសន្យា ដើម្បីបំពេញ នូវរាល់ក្តី សុបិន្តអតិថជន ក៍ដូចជា សុបិន្តរបស់ខ្លួន ។ 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]