ចិន៖ បុរស ចំណាស់វ័យ ៦០ឆ្នាំម្នាក់ ធ្វើដំណើរ តាំងពីទីក្រុង វេនឃូវើ ប្រទេសកាណាដា មកទីក្រុង ស៊ិនឆិន ប្រទេសចិន ដោយថ្មើរជើង ជាមួយនឹងបដាពាក់ជាប់នឹង.ក ប្រកាសស្វែងរក មនុស្សជាទីស្រលាញ់ របស់ខ្លួន ដែលស្គាល់គ្នា តាមប្រព័ន្ធអ៊ិនធឺណែត។


បុរសចំណាស់រូបនេះ កំពុងដើរស្វែងរកមនុស្សជាទីស្រលាញ់ របស់គាត់តាមដងផ្លូវ

បុរសជនជាតិ កាណាដា រូបនោះ ឈ្មោះថា ជែក បានប្រាប់ អ្នកសារព័ត៌មានថា គាត់បានស្គាល់ ស្រ្តីម្នាក់ តាមគេហទំព័រ ណាត់ជួបគូស្នេហ៍មួយ ជាងមួយឆ្នាំ ទៅហើយ  ហើយភ្លាមៗ គាត់ក៏មានអារម្មណ៍ថា ចូលចិត្តនាង។ 

ស្រ្តីម្នាក់នោះ មានឈ្មោះ នៅលើអ៊ីនធើណិត RiLi បានប្រាប់លោក Jake ថានាង មានអាយុ៤៥ ឆ្នាំ ជាស្ត្រីមេម៉ាយ ហើយជាកម្មករនៅរោងចក្រ សំលៀកបំពាក់ ក្នុងទីក្រុង ស៊ិនឆិន។ បើតាមប្រភព ព័ត៌មានពីសារព័ត៌មានស៊ីណា របស់ចិន ឲ្យដឹងថា ជាង១១ខែមកនេះ លោក ជែក បានផ្ញើសារទំនាក់ទំនងនាង ជាង៣០០ សារ តាមរយៈអ៊ិនធឺណែត ដោយជួលអ្នកបកប្រែម្នាក់ ឲ្យជួយ។ លោក ជែក បញ្ជាក់ថា គាត់បានចំណាយប្រាក់ អស់ជាង ២០០០ ដុល្លារអាមេរិកហើយ ដោយសារ ការជួលអ្នកបកប្រែ។

ពួកគាត់ទាំង២ ក្រោយមក មានទំនាក់ទំនងស្នេហា និងបានប្រាប់គ្នា ទៅវិញទៅមកថា មានចិត្តស្រលាញ់គ្នា ក៏ប៉ុន្តែ បញ្ហានៅត្រង់ថា គេហទំព័រនោះបានបិទមិនឲ្យ ដឹងពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដូច្នេះទើប បុរសជនជាតិកាណាដា ខាងលើ គ្មានវិធីទាក់ទងនាងបាន។ បន្ទាប់ពីបាត់ដំណឹង មិនឃើញ RiLi តបសារជាច្រើនថ្ងៃមក លោក ជែក ក៏សំរេចចិត្ត ធ្វើដំណើរមកប្រទេសចិន ទាំងមិនដឹងលេខទូរស័ព្ទ និងស្គាល់ឈ្មោះពិតរបស់នាង។

គាត់បានមកដល់ សណ្ឋាគារក្នុងទីក្រុង ស៊ិនឆិន និងបានធ្វើបដាមួយ ពាក់ជាប់នឹង.ក ដើម្បីស្វែងរកជំនួយ ឲ្យអ្នកដទៃ ជួយដល់រូបគាត់។ ពីរសប្តាហ៍ មកហើយ លោក ជែក បានដើរទៅមកជាមួយនឹង បដាដោយសង្ឃឹមថា មានអ្នកប្រើប្រាស់ បណ្តាញសង្គម នឹងជួយឲ្យនាងបានដឹង៕


គាត់បានដើរ ជាមួយបដា ពាក់នឹង.ក ដូច្នេះ ជាងពីរសប្តាហ៍ មកហើយ


រូបថត មិត្តស្រីរបស់គាត់ ដែលស្គាល់ តាមអ៊ិនធឺណែត

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]