អាមេរិក៖ វាអាចជារឿង មិនសមរម្យមួយ នៅពេលដែល យើងឃើញមនុស្ស កំពុងតែវាយគ្នា ហើយយើងសុខចិត្ត ឈរថតវីដេអូនោះ តែសម្រាប់រឿង មួយនេះវាប្រហែល ជាខុសប្លែកបន្តិច ព្រោះថាមាន បុរសម្នាក់មិន ដឹងជាធ្វើបែបណា នៅពេលដែលម្តាយ និងសង្សារ របស់ខ្លួន វាយតប់គ្នា នោះក៏សម្រេចចិត្ត យកដង Selfie ថតជាវីដេអូ ដោយទឹកមុខញញឹម និងមិនខ្វល់ អ្វីទាំងអស់។

រឿងរ៉ាវដ៏ គួរឲ្យអស់សំណើចនេះ ត្រូវបានគេដឹង ថាកើតឡើងនៅ ក្នុងតំបន់មួយនៃ សហរដ្ឋអាមេរិក ដោយក្នុងនោះ គេបានឃើញបុរសម្នាក់ ដែលជាអ្នកថតរូប ដោយដៃម្ខាង កាន់ដំបងវាយ កូនបាល់ និងដៃម្ខាងទៀត កាន់ដង Selfie ដើម្បីថតរូបខ្លួនឯងផង និងថតសកម្មភាព វាយតប់រវាង ម្តាយនិង សង្សាររបស់ខ្លួនផង។

បើយើងមើលតាម វីដេអូនោះយើង នឹងបានឃើញថា ដំបូងឡើយ ស្រ្តីជាម្តាយ និងនារី វ័យក្មេងដែល ជាសង្សាររបស់ បុរសអ្នកថតនោះ មានការឈ្លោះគ្នា យ៉ាងតឹងសរសៃក ហើយបន្តិចក្រោយមក ស្រាប់តែនារី វ័យក្មេងនោះ ស្ទុះទៅចាប់ទាញ ស្ត្រីជាម្តាយ ចេញពីក្នុងផ្ទះ ហើយការ ប្រវាយប្រតប់ គ្នាក៏បានកើតឡើង។

អំឡុងពេលនោះដែរ បុរសម្នាក់ ដែលត្រូវជាកូន និងជាសង្សារ របស់នារី ទាំង២នោះ មិនអាចសម្រេច ថាត្រូវធ្វើយ៉ាងណា ហើយឃាត់ក៏ មិនស្តាប់ ក៏បែរជាយកដង Selfie មកថតទិដ្ឋភាព នោះទាំង ទឹកមុខញញឹម និងរីករាយ តែម្តងទៅ បើទោះជា មានការហៅ ឲ្យជួយពី សំណាក់ស្ត្រី ជាម្តាយយ៉ាងណាក៏ដោយ ក៏គេមិនខ្វល់ដែរ ដោយគិតតែពី ផ្តោតអារម្មណ៍ ថតវីដេអូ។

គួរបញ្ជាក់ផងដែរថា វីដេអូនេះ ត្រូវបានទទួល ការចាប់អារម្មណ៍ យ៉ាងច្រើន ដោយពេលនេះ មានការចូលមើល ច្រើនជាង ១៥,០០០ដង ទៅហើយ៕

តោះចង់ដឹងថា តើវីដេអូនោះ យ៉ាងណាសូម ទស្សនាទាំងអស់គ្នា៖


សកម្មភាព ដែលបុរសម្នាក់នោះ កំពុងថត សកម្មភាព សង្សារ និងម្តាយរបស់ខ្លួន កំពុងវាយតប់គ្នា

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]