កំសាន្ត៖ នាពេលបច្ចុប្បន្ននេះ ការស្នើសុំមិត្តស្រីរៀបការ ជាការពេញនិយមមួយ ដើម្បីបញ្ជាក់ក្តីស្រឡាញ់ របស់ខ្លួន ទៅកាន់នារីម្នាក់ ដែលគិតថា នឹងយកនាង ជាគូអនាគត។ ក្នុងនោះដែរ ការសុំរៀបការនិមួយៗ គឺមានស្ទាយខុសៗគ្នា ទៅតាមចំណង់ចំណូលចិត្ត របស់មនុស្សម្នាក់ៗ ហើយ កាលពីថ្មីៗនេះ ក៏មានបុរសម្នាក់ ហ៊ានបញ្ជាក់ក្តីស្រឡាញ់របស់គាត់ ទៅកាន់មិត្តស្រី នៅមុខប្រាសាទអង្គរវត្ត។

ចំពោះឃ្លីបវីដេអូមួយ ដែលត្រូវបានបង្ហោះចូល ក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញពី សកម្មភាព របស់យុវជនខ្មែរម្នាក់ បានស្នើសុំមិត្ត ស្រីរៀបការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នៅថ្ងៃទី៣។  បន្ថែមពីនេះទៅទៀត ក្នុងវីដេអូឃ្លីបនោះ បានបញ្ជាក់ឲ្យដឹងថា បុរសម្នាក់ នេះ បានរៀបចំ រួចរាល់ហើយ សម្រាប់សុំមិត្តស្រីរៀបការ និងពឹងអ្នកទេសចរ ឲ្យជួយ កាន់ប៉េងប៉ោង និងបង្ហាញសារផ្អែមល្ហែម ទៅកាន់នាង។ ហើយចុងក្រោយ គាត់ក៏បានលុតជង្គង់ សុំនាងរៀបការ ដោយមានមនុស្សជាច្រើន បានអបអរសារទរ ទៅកាន់ពួកគេផងដែរ។ មិនតែប៉ុណ្ណោះ នារីរូបនោះ ពិតជារំភើបខ្លាំងណាស់ ដល់ថ្នាក់ស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន៕

ចងដឹងថា បុរសម្នាក់នេះ សុំមិត្តស្រីរៀបការ តើពិតជារំភើប និងផ្អែមល្ហែមប៉ុណ្ណានោះ តោះទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖


សកម្មភាពរបស់បុរសម្នាក់ សុំមិត្តស្រីរៀបការ នៅមុខប្រាសាទអង្គរវត្ត

ប្រភព ហ្វេសប៊ុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]