ឥណ្ឌា៖ ក្មេងស្រី អាយុ ១៦ឆ្នាំ ម្នាក់ ដែលជាអ្នក រស់នៅក្នុង ទីក្រុង KOLKATA នៃប្រទេស ឥណ្ឌា បានរងនូវ ការបំពាន ផ្លូវភេទ ពី ឪពុក , ពូ និង បងប្រុស បង្កើតរបស់ខ្លួន ជាច្រើន ដង ក្នុងរយៈ២ឆ្នាំនេះ ដែលកាលពី ថ្ងៃសៅរ៍  ប៉ូលីសបានឃាត់ ខ្លួន អ្នកទាំង៣ ខាងលើនេះ រួចមកហើយ។

យ៉ាងណាមិញ ហេតុការណ៍ទាំងមូល បានបែកធ្លាយ ក្រោយពី នាង បាននិយាយ រឿង រ៉ាវដ៏ឈឺចាប់ ទៅកាន់ គ្រូ របស់ខ្លួន ក្នុង ទីក្រុងតូច Dhupguri កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពី នាងព្យាយាម លាក់បាំង និង ភ័យខ្លាច មិនហ៊ាន និយាយស្ដី ចេញមកក្រៅ។ ជាមួយគ្នានោះ នាងក៏ ត្រូវបាន បញ្ជូន ទៅកាន់ ស្ថានីយ៍ ប៉ូលីស ដើម្បីដាក់ ពាក្យ បណ្ដឹង ប្ដឹងទៅ លើ បុរស៣នាក់ នេះ ដែលនៅក្នុងនោះ នាងបាន និយាយថា ៖ ឪពុកនាង ដែលជាកសិករ និងអាយុ ៥០ឆ្នាំ បានរំលោភនាង ជាច្រើនដង ហើយបន្ទាប់មក ពូ របស់នាងក៏រំលោភ នាងបន្ថែមទៀត និងចុងក្រោយ គឺជា បងប្រុសនាង។ នាងបាន អះអាងថា នាងធ្លាប់ មានផ្ទៃពោះ ២ដង និងត្រូវបាន បង្ខំទៅ រំលូតកូនចេញ ហើយនាង ក៏ប៉ុនប៉ង សម្លាប់ខ្លួន ៤ដងរួចមក ហើយដែរ។ អ្វីដ៏គួរឲ្យ ហួសចិត្ដនោះ គឺ សូម្បីតែ ម្ដាយនាង ក៏ដឹងរឿង ទាំងនេះ តែបែរជា មិននិយាយស្ដី និងជួយលាក់ ទៅវិញ។ 

គួរបញ្ជាក់ថា ក្មេងស្រី និងស្ដ្រី ក្នុង ប្រទេសឥណ្ឌា ជាច្រើន ត្រូវបាន ប្រឈម មុខនឹង ការគំរាមគំហែង ដែលមូលហេតុ ដ៏ធំនោះ ដោយសារតែ តាំងពី បុរាណមក បុរសគឺជា អ្នក គ្រប់គ្រងទៅលើ នារីភេទ ដែលជាទស្សនៈមួយ បង្ហាញថា នារីគ្មាន សិទ្ធស្មើរនឹង បុរស៕


នេះជាសកម្មភាព របស់សិស្សសាលាស្រី នាំគ្នា ធ្វើបាតុកម្ម ទៅលើ ករណីក្មេងស្រីខាងលើនេះ

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]