ហ្វេសប៊ុក៖ កាលពីវេលាម្សិលមិញនេះ បណ្តាញសង្គមហ្វេសប៊ុក បានឡើងកម្តៅ យ៉ាងក្តៅគគុក ដោយសារតែ អ្នកប្រើប្រាស់នៅកម្ពុជា យ៉ាងច្រើន បានចុចមើល និងនាំគ្នាចែករំលែកតៗគ្នា ពីមួយទៅមួយ ចំពោះវីដេអូឃ្លីបថ្មីមួយ នៃករណីកូនឧកញ៉ា ដួង ងៀប វាយបុរសម្នាក់ឈ្មោះ ទ្រី ដាលុច ជាកូនឧកញ៉ាមួយរូប។

ហេតុការណ៍ ក្នុងវីដេអូឃ្លីបទី២នេះ ថតដោយកាមេរ៉ាសុវត្ថិភាព ដូចកាលពីលើកមុន ប៉ុន្តែ មានភាពច្បាស់ជាងមុនឆ្ងាយ និងមានរយ:ពេលវែងជាងផងដែរ ពោលគឺថែមទាំងបង្ហាញទិដ្ឋភាព តាំងតែពីពេល ដែលកូនឧកញ៉ា ដួង ងៀប (ដួង ឆាយ) ដើរចូលទៅក្នុង កន្លែងកើតហេតុ ជាហាងចាក់សាក់ ឈ្មោះ RSD 2nd នោះម្ល៉េះ។ ក្នុងនោះ ចំនុចដែលអ្នកលេងហ្វេសប៊ុក នាំគ្នាចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតនោះ គឺនៅត្រង់ការវិភាគ របស់បុរស មិនត្រូវបាន ស្គាល់អត្តសញ្ញាណម្នាក់ ទៅលើវីដេអូឃ្លីបនោះ ដោយមាន ការពន្យល់បកស្រាយ ចំពោះអ្វី ដែលបានកើតឡើង មុនពេល មិនទាន់កើតមាន អំពើហឹង្សា ពីសំណាក់ កូនឧកញ៉ា ដួង ងៀប ទៅលើកូនឧកញ៉ាម្នាក់ទៀត ពាក់អាវពណ៌ស្វាយ ដែលយើងអាចមើលឃើញ នៅក្នុងវីដេអូឃ្លីប។ ចង់ដឹងថា ហេតុអ្វីបានជា អ្នកលេងហ្វេសប៊ុក ចាប់អារម្មណ៍ វីដេអូឃ្លីបមួយនេះ ខ្លាំងដល់ម្លឹង មានតែប្រិយមិត្ត តាមដានទាំងអស់គ្នា ដោយមេត្រី។ ចំពោះការយល់ឃើញ យ៉ាងណានោះ សូមបញ្ចេញមតិនៅខាងក្រោម៖

ប្រភពវីដេអូពី ហ្វេសប៊ុក

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]