កំពង់ធំ ៖ មនុស្សម្នាក់  ក្របីចំនួន៥ក្បាល បានស្លាប់ និងផ្ទះប្រជាពលរដ្ឋ ចំនួន១១៩ខ្នង ត្រូវបានបំផ្លាញ ខណៈភ្លៀង ធ្លាក់ និងលាយឡំ ខ្យល់កន្រ្តាក់បក់បោកផង កាលពីវេលាចន្លោះ ពីម៉ោង ៦ល្ងាចដល់ យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៥ ស្ថិតក្នុងស្រុកស្ទោង កំពង់ស្វាយ ប្រាសាទសំបូរ និងក្រុងស្ទឹងសែន ។

មន្ត្រីសាខាកាកបាទក្រហម ខេត្តកំពង់ធំ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា តាមតួលេខ ជាផ្លូវការ ចំនួនផ្ទះ របស់ប្រជាពលរដ្ឋ ត្រូវភ្លៀង និងរន្ទះបាញ់នៅស្រុកប្រាសាទសំបូរ ស្លាប់មនុស្សម្នាក់ ឈ្មោះប៉ាង កញ្ញា ភេទស្រី ប្តី ឈ្មោះ ហុក ញាំង របួសធ្ងន់ ខ្យល់កន្រ្តាក់ បោកបក់ បំផ្លាញខូចខាតធ្ងន់ផ្ទះ ដួលក្រាបដល់ដី ចំនួន១៤ខ្នង, របើកដំបូល និងជញ្ជាំង ចំនួន១០៥ខ្នង និងស្លាប់ក្របី៥ក្បាល នៅស្រុកស្ទោង ។

ក្រោយហេតុការណ៍ គ្រោះធម្មជាតិភ្លាម ត្រូវបានអាជ្ញាធរខេត្ត ស្រុក ឃុំ កម្លាំងប្រដាប់អាវុធ និងមន្ត្រី កាកបាទក្រហម ខេត្ត ស្រុក និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហម ចុះទៅពិនិត្យ និងវាយតម្លៃនៃការខូចខាត អស់ទាំងនេះហើយ ដើម្បីរាយ ការណ៍ជូនកាកបាទក្រហមកម្ពុជា ដើម្បីផ្តល់អំណោយ ជាបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់នេះ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]