ស្វាយរៀង៖ ខ្យល់កន្ត្រាក់ខ្លាំងក្លាក្នុងក្រុងបាវិត បណ្តាលឲ្យជញ្ជាំងអគាររោងចក្រ «ជីជាវជីឈិញ» កំពុងសាង សង់ បាក់រលំសង្កត់ កម្មករសំណង់ម្នាក់ស្លាប់ ៣នាក់រងរបួសធ្ងន់ និងខូចខាតម៉ូតូមួយគ្រឿង នៅម៉ោង ៤ និង៣០ នាទីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥។ អគារ ដែលបាក់ រលំនេះ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសមេហាតធេន  ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា កម្មករសំណង់រងរបួសនោះ រួមមាន៖ ១.ឈ្មោះ ណេត ដុល្លា  ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិគោគល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង, ២. ឈ្មោះ  ម៉ាល់ ស៊ីយា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ ស្រែមាន់ ឃុំស្រង់ស្រូវ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងទី ៣.  ឈ្មោះ ចាន់ ពន្លឺ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិស្រែ មាន់ ឃុំស្រង់ស្រូវ ស្រុកគងពិសីខេត្តកំពង់ស្ពឺ។

ជាអកុសលកម្មករសំណង់ម្នាក់ ឈ្មោះ យឹម យ៉ុង ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំរកាកោះ  ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនដល់មន្ទីពេទ្យ។ បច្ចុប្បន្ន សមត្ថកិច្ច បានប្រគល់ សពជូនដល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]