រាជធានីភ្នំពេញ ៖ ដំបូលនៃអគារ សាលារាជ្យ បណ្ឌិតសភាកម្ពុជា ដែលធ្វើអំពីដែកប្រក់ ក្បឿងមានទំហំ៨ម៉ែត្រ គុណនិង២៦ម៉ែត្រ បានបាក់ធ្លាក់សង្កត់ លើរថយន្ដដែលកំពុងចត បណ្ដាលឱ្យរងការ ខូចខាតចំនួន២គ្រឿង បន្ទាប់ពីមានភ្លៀងធ្លាក់ លាយឡំ ជាមួយនិងខ្យល់កន្ត្រាក់បក់ បោកយ៉ាងខ្លាំង ប៉ុន្តែទោះបីបែបណានៅ ក្នុងហេតុការណ៍នោះ មិនបណ្ដាលឱ្យមានមនុស្ស ណាម្នាក់ទទួលរងគ្រោះ ថ្នាក់នោះឡើយ ហើយមិនទាន់ដឹងថា តើនរណាជាអ្នកទទួលខុស ត្រូវលើការខូចខាត រថយន្តទាំង២គ្រឿងនោះដែរ ។

ហេតុការណ៍នេះកើត ឡើងកាលពីវេលាយប់ថ្ងៃទី២២ មេសា ២០១៥ ដែលអគាររាជ្យ បណ្ឌិតសភានេះ មានទីតាំងស្ថិតនៅ ក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មន្ត្រីប៉ូលិសម្នាក់បានឱ្យដឹងថា រថយន្តដែលទទួលរងការខូចខាត ដោយការបាក់ ដំបូលអគារនោះ មាន១-ម៉ាកតូយ៉ូតា វីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AA-6694 ហើយម្ចាស់រថយន្តនេះត្រូវ បានស្គាល់ឈ្មោះសួន ឱសថ ជាបុគ្គលិកបម្រើការងារ នៅក្នុងរាជ្យបណ្ឌិត សភាកម្ពុជា និង២-ម៉ាកតូយ៉ូតា ឡិចស៊ីសRX-300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2K-6343 ជាកម្មសិទ្ធិរបស់ ឈ្មោះមុត សុម៉េត ភេទប្រុស អាយុ៣៤ឆ្នាំ ជាបុគ្គលិកបម្រើការងារ នៅក្នុងរាជ្យបណ្ឌិតសភា កម្ពុជានោះដែរ ។

តាមប្រភពបានឱ្យដឹងថា កាលពីវេលាល្ងាចថ្ងៃកើតហេតុ មេឃបានធ្លាក់ភ្លៀង មួយមេយ៉ាងខ្លាំង លាយឡំជាមួយខ្យល់ បោកបក់ខ្លាំងរហូតដល់វេលាយប់ ទើបរាំងស្ងប់ស្ងាត់ទៅវិញ ខណៈនោះបានធ្វើឱ្យដំបូលអាគារ សាលារាជ្យបណ្ឌិត សភាកម្ពុជានោះ បាក់ធ្លាក់សង្កត់រថយន្តទាំង២គ្រឿងនោះ ទាំងកំរោលតែម្ដង ។

ក្រោយពេលកើតហេតុ រថយន្តនោះមិនត្រូវបានម្ចាស់យកចេញ ពីកន្លែងកើតហេតុនោះ ភ្លាមៗឡើយ គឺទុកនៅកន្លែងនោះ រហូតដល់ព្រឹកថ្ងៃទី២៣ មេសា ហើយមិនទាន់ដឹងថា មាននរណាម្នាក់ចេញ មុខមកទទួលខុសត្រូវ នោះឡើយ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]