ខេត្តមណ្ឌលគិរី ៖ ស្ត្រីជនជាតិព្នងម្នាក់រៀបការអស់ រយៈពេលជាង មួយសប្តាហ៍មក ហើយប្តីនៅ តែមិនព្រម នាំទៅ ក្រេបទឹកឃ្មុំ បានសម្រេច ចិត្តចង.កធ្វើអត្តឃាតស្លាប់ក្រោម ដើមអំពិល។ ហេតុការណ៍ នេះបង្កឱ្យមានការ ភ្ញាក់ផ្អើលកាល ពីវេលា ទៀបភ្លឺថ្ងៃទី២៣ មេសា ២០១៥ នៅផ្ទះរបស់ ជនរងគ្រោះ ក្នុងភូមិក្លងឡែ ឃុំសុខសាន្ត ស្រុក កោះញែក ។

លោកកាន់ ពេញ អធិការស្រុកកោះញែកបានឲ្យដឹងថា ស្ត្រីដែលធ្វើអត្តឃាតខាងលើ មានឈ្មោះភីន យីន អាយុ២៨ឆ្នាំ ជនជាតិព្នង ទើបរៀបការ បាន១សប្តាហ៍ មិនចុះសំរុងគ្នា ជាមួយប្តី ក៏ចង.កសំលាប់ ខ្លួនតែម្តង។ លោកអធិការ បានបន្តថា គ្រួសារជនរង គ្រោះពុំដឹងថា នាងទៅ ចង.កសម្លាប់ខ្លួន តាំងពីពេលណា នោះទេ លុះនៅវេលាទៀប ភ្លឺម្តាយស្ត្រីរងគ្រោះ ងើបបត់ជើង តូចស្រាប់តែ ប្រទះឃើញ ស្ត្រីខាងលើចង.ក ស្លាប់នៅក្រោម ដើមអំពិលបាត់ ទៅហើយ។

ទោះជាយ៉ាងណា លោកកាន់ ពេញ បាននិយាយថា គេនៅមិនដឹងពីមូលហេតុ ដែលបណ្តាលឲ្យ ប្តីស្ត្រីជនជាតិ ព្នងខាងលើ មិនព្រមរួមដំណេក ជាមួយប្រពន្ធដែលទើបរៀបការ ហើយថ្មោងថ្មី នោះដែរ រហូតដល់ថ្នាក់ ប្រពន្ធដាច់ ចិត្តសម្លាប់ខ្លួន ក៏ប្តីនៅ តែមិនព្រម ប្រាប់ពីមូលហេតុ។

នគរបាលស្រុកកោះញែក បានធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះ មិនឃើញ មានស្លាកស្នាម អ្វីក្រៅពីធ្វើ អត្តឃាតនោះទេ។ ក្រោយពិនិត្យ រួចសមត្ថកិច្ចបាន ប្រគល់សពស្ត្រីរង គ្រោះឱ្យ ក្រុមគ្រួសារយក ទៅធ្វើបុណ្យ តាមប្រពៃណី។

បើតាមសំដីក្រុមគ្រូសាររបស់ស្ត្រីជនរងគ្រោះនិយាយថា នាងបានរៀបអាពាហ៍ពិពាហ៍ ជាមួយបុរស ជនជាតិព្នង ដូចគ្នាកាលពី មួយសប្តាហ៍មុន  ប៉ុន្តែក្រោយរៀបការរួចរយៈពេលមួយ សប្តាហ៍ហើយនោះ បុរសជាប្តី មិនព្រមចូល ផ្សំដំណេក ជាមួយប្រពន្ធ ខ្លួនសោះ ។

ករណីនេះគ្រួសារជនរងគ្រោះបានដាក់ការសង្ស័យថា មូលហេតុនៃការធ្វើអត្តឃាតខ្លួនឯងនេះក៏ ដោយសារ តែស្ត្រីរងគ្រោះ តូចចិត្តនឹងស្វាមី ដែលមិនព្រមចូលផ្សំដំណេក ជាមួយខ្លួន។ សូមបញ្ជាក់ថា ភូមិដែលស្ត្រី រងគ្រោះរស់នៅ ជាភូមិមួយ ឆ្ងាយដាច់ស្រយាល ពីទីប្រជុំជន ស្រុកកោះញែក ហើយសមត្ថកិច្ច មិនបានបញ្ជាក់អំពីអត្តសញ្ញាណ ស្វាមីស្ត្រីរងគ្រោះ នោះឡើយ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]