ប្រិយមិត្ត ធ្លាប់តែ បានស្គាល់ មហាសេដ្ឋី មានទ្រព្យសម្បត្តិរាប់លាន នៅសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប។ តែ សម្រាប់ថ្ងៃនេះ ប្រិយមិត្ត ងាក មកស្គាល់ ពី មហាសេដ្ឋីជំនួញ ជនជាតិចិន វិញម្តង មានទ្រព្យសម្បត្តិ ច្រើនជាងគេ ទាំង ១០ រូប ៖

១០. លោក Henry He

លោក Henry He រស់នៅ ក្នុងប្រទេសហ្វីលីពីន មានដើមកំណើត ជាជនជាតិ ចិន មានអាយុ ៩០ឆ្នាំ មានទ្រព្យសម្បត្តិ ១៤.២ ពាន់លានដុល្លារ និង ជាមហាសេដ្ឋី ជំនួញកំពូលម្នាក់ នៅទ្វីបអាស៊ី ជាប់ជាមហាសេដ្ឋី ទី៩០ លើសាកលលោក ។

៩. លោក Cheng Yu-tung

លោក Cheng Yu-tung មានសញ្ជាតិ ចិនហុងកុង អាយុ ៨៩ឆ្នាំ ជាម្ចាស់ សហគ្រាស Chow Tai Fook មាន ទ្រព្យសម្បត្តិ ១៤.៤  ពាន់លានដុល្លារ ជាប់ជាមហាសេដ្ឋី ទី ៨៩ លើសាកលលោក។

៨. លោក Li Yanhong


លោក Li Yanhong ជនជាតិ ចិនដីគោក អាយុ ៤៦ឆ្នាំ ជាស្ថាបនិក និង នាយកក្រុមហ៊ុន Baidu មាន ទ្រព្យសម្បត្តិ ១៥.៣   ពាន់លានដុល្លារ ជាប់ជាមហាសេដ្ឋី ទី ៦២ លើសាកលលោក ។

៧. លោក Thomas Kwok និងលោក Raymond Kwok


លោក Thomas Kwok និង លោក Raymond Kwok  ជាប្អូនបង្កើត និង មានសញ្ជាតិ ចិនហុងកុង គាត់ទាំងពីរ ជានាយករង ក្រុមហ៊ុន អចលនៈទ្រព្យ Sun Hung Kai មាន ទ្រព្យសម្បត្តិ ១៥.៩   ពាន់លានដុល្លារ ជាប់ជាមហាសេដ្ឋី ទី ៥៩ លើសាកលលោក ។

៦. លោក Ma Huateng


លោក Ma Huateng ជាជនជាតិ ចិនដីគោក មានអាយុ ៤៣ឆ្នាំ ជានាយកគ្រប់គ្រង ក្រុមហ៊ុន Tencent មាន ទ្រព្យសម្បត្តិ ១៦.១ ពាន់លានដុល្លារ ជាប់ជាមហាសេដ្ឋី ទី ៥៦ លើសាកលលោក ។

៥. លោក Li Hejun


លោក Li Hejun ជាជនជាតិ ចិនដីគោក មានអាយុ ៤៧ឆ្នាំ ជានាយកគ្រប់គ្រង ក្រុមហ៊ុន Hanergy Holding Group  មាន ទ្រព្យសម្បត្តិ ២១.១ ពាន់លានដុល្លារ ជាប់ជាមហាសេដ្ឋី ទី ៣៨ លើសាកលលោក ។

៤. លោក Ma Yun ឬ Jack Ma


លោក Jack Ma ជាជនជាតិ ចិនដីគោក មានអាយុ ៥០ ឆ្នាំ ជាស្ថាបនិក និង នាយកក្រុមហ៊ុន Alibaba មាន ទ្រព្យសម្បត្តិ ២២.៧ ពាន់លានដុល្លារ ជាប់ជាមហាសេដ្ឋី ទី ៣៣ លើសាកលលោក ។

៣. លោក Wang Jianlin


លោក Wang Jianlin ជាជនជាតិ ចិនដីគោក មានអាយុ ៦០ ឆ្នាំ ជា នាយកក្រុមហ៊ុន Wanda Group មាន ទ្រព្យសម្បត្តិ ២៤.២ ពាន់លានដុល្លារ ជាប់ជាមហាសេដ្ឋី ទី ២៩ លើសាកលលោក ។

២. លោក Lee Shau Kee


លោក Lee Shau Kee មានសញ្ជាតិ ចិនហុងកុង កើតនៅឆ្នាំ ១៩២៨ អាយុ ៨៧ឆ្នាំ  ជាមហាសេដ្ឋីរកស៊ី ជំនួញអចលនៈទ្រព្យ និង ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ Henderson មាន ទ្រព្យសម្បត្តិ ២៨.៤  ពាន់លានដុល្លារ ជាប់ជាមហាសេដ្ឋី ទី ២៧ លើសាកលលោក។

១. លោក Li Ka-shing


លោក Li Ka-shing មានសញ្ជាតិ ចិនហុងកុង អាយុ ៨៦ឆ្នាំ   ម្ចាស់ក្រុមហ៊ុន Cheung Kong  មាន ទ្រព្យសម្បត្តិ ៣៣.៣  ពាន់លានដុល្លារ ជាប់ជាមហាសេដ្ឋី ទី ១៧ លើសាកលលោក ៕

ប្រភព chinadaily

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]