ប្រេស៊ីល៖ ខាងក្រោមនេះគឺជា វីដេអូដ៏ គួរឲ្យខ្លាចផង និងគួរឲ្យ អស់សំណើចផង ចំពោះមនុស្ស មួយចំនួន ដែលត្រូវបាន កម្មវិធីរបស់ ប៉ុស្ត៍ទូរទស្សន៍មួយ បង្កើតឡើង ជាឈុតឆាក ខ្មោចលងស្រស់ៗ ដើម្បីបន្លាច ពួកគេ។

សកម្មភាពទាំងនេះ ត្រូវបានរៀបចំឡើង និងថតក្នុង កម្មវិធីមួយ របស់ប៉ុស្ត៍ទូរទស្សន៍ Silvio Santos នៃប្រទេស ប្រេស៊ីល ដោយឈុតឆាកនេះ ធ្វើឡើងនៅក្នុង រថភ្លើងក្រោមដី មួយកន្លែង នាពេលយប់ ដែលមានភាព ស្ងាត់ជ្រងំ គួរឲ្យខ្លាច។

ក្នុងនោះយើង សង្កេតឃើញ មនុស្សជាច្រើន ដែលមិនបានដឹងខ្លួន ថាកំពុងតែ ស្ថិតនៅក្រោម ល្បិចលងបន្លាចនោះ កំពុងជិះរថភ្លើង ក្រោមដីដែល មានគ្នីគ្នានៅក្បែរ ផងដែរ តែទឹកមុខរបស់ ពួកគេមួយចំនួន ហាក់ដូចជា មិនស្រួលក្នុងចិត្ត សោះឡើយ។ ក្រោយមកទៀត មានការដាច់ភ្លើង ជាច្រើនដង ហើយក៏លេចឡើង នូវខ្មោចស្រីក្មេងម្នាក់ និងបានស្រែក យ៉ាងខ្លាំងគួរ ឲ្យខ្លាចដែល ធ្វើឲ្យអ្នកដំណើរ ទាំងនោះឃើញហើយ សឹងតែទន់ជង្គង់ដួល និងបះសក់ គ្រប់ៗគ្នា។

ដោយសារតែ ទិដ្ឋភាពបែបនេះ ហើយធ្វើឲ្យអ្នក ទស្សនាជាច្រើន មានការអស់សំណើច ក៏ដូចជា អាណិតទៅដល់ អ្នកដែលត្រូវ បានគេលងបន្លាចនោះ៕ ចុះប្រសិនបើ ប្រិយមិត្តវិញ មានអារម្មណ៍ យ៉ាងណាបើ ស្ថិតនៅក្នុង ហេតុការណ៍បែបនេះ?

ចង់ដឹងថា វីដេអូនោះ យ៉ាងណាសូម ទស្សនាទាំងអស់គ្នា៖


រូបភាព នៃវីដេអូ ធ្វើជាខ្មោច លងបន្លាច គួរឲ្យអស់សំណើច

ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]