ដាណឺម៉ាក៖ ថ្មីៗនេះ នៅលើវេបសាយ ដ៏ធំមួយរបស់អង់គ្លេសឈ្មោះ Metro បាន ផ្សាយព័ត៌មានមួយពាក់ព័ន្ធនឹង ច្បាប់ថ្មីរបស់ ដាណឺម៉ាក ដែលប្រកាស ហាមមិនឲ្យ ប្រជាជនរបស់ខ្លួន រួមភេទជាមួយ នឹងសត្វ ស្របពេលដែល វេបសាយដដែល បានបង្ហាញឈ្មោះ ប្រទេសកម្ពុជា ស្ថិតនៅក្នុងបញ្ជីប្រទេស ដែលមិនមានការ ដាក់ទោសចំពោះបុគ្គលណា ដែលរួមភេទជាមួយសត្វ ផងដែរ។


បុរសម្នាក់កំពុងតែដេកលង់លក់ជាមួយកូនសត្វសេះ

កាលពីមុន ការរួមភេទ ជាមួយសត្វ គឺស្របច្បាប់ នៅក្នុងប្រទេសដាណឺម៉ាក បើសិនជា ការរួមភេទនោះ គឺមិនបង្កជាបញ្ហា អ្វីកើតឡើង តែយ៉ាងណាមិញ ច្បាប់ថ្មីដែលទើបតែ អនុម័ត កាលពីពេលកន្លងទៅនេះ បានចាត់ទុក សកម្មភាពខាងលើ ជាទង្វើខុសច្បាប់ ទៅវិញ។

លោករដ្ឋមន្ត្រីកសិកម្ម Dan Jørgensen មានប្រសាសន៍ថា៖ “ច្បាប់ចាស់ គឺមិនអាចការពារ សត្វបានគ្រប់គ្រាន់។ វាមានភាពលំបាក ក្នុងការបង្ហាញថា សត្វពិតជារង ការឈឺចាប់ ឬក៏អត់ នៅពេលដែលមនុស្ស រួមភេទ ជាមួយវា ដូច្នេះហើយបានជា យើងត្រូវផ្តល់ ផលចំណេញ ដល់សត្វ ដោយសារតែ ភាពមិនច្បាស់លាស់ ទាំងនោះ ”។

តាមការស្ទង់មតិ កាលពីឆ្នាំ ២០១១ បានរកឃើញថា សត្វ ១៧ ភាគរយ នៅដាណឺម៉ាក គឺធ្លាប់រួមភេទ ជាមួយនឹងមនុស្ស។ ប្រទេសមួយចំនួន ដែលការរួមភេទ ជាមួយសត្វ នៅមិនទាន់ខុសច្បាប់ មានដូចជា៖ ប្រេស៊ីល ហ្វាំងឡង់ ហុងគ្រី ម៉ិចស៊ិក រ៉ូមានី ថៃ និងរដ្ឋខ្លះ នៅសហរដ្ឋអាមេរិក រួមទាំង ប្រទេសកម្ពុជា យើង៕


ប្រទេសដែលការរួមភេទជាមួយសត្វនៅមិនទាន់ខុសច្បាប់


សត្វជ្រូកដែលជារឿយៗ តែងតែត្រូវមនុស្សចាប់រួមភេទជាមួយ


ស្លាកសញ្ញា ដែលហាមមិនឲ្យ រួមភេទជាមួយសត្វ

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]