រាជធានីភ្នំពេញ ៖ ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១២៩ ទិវាពលកម្ម អន្តរជាតិ ០១ ឧសភា ក្រោមប្រធានបទ " សាមគ្គីភាព ផលិតភាពនិងការងារ " និងរៀបចំកម្មវិធីវប្បធ៌ម ការប្រឡងជ្រើសរើស កម្មការិនី សម្រស់ឯកផងដែរ ។

នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ចុះថ្ងៃទី២២ មេសា ២០១៥ ។

សេចក្តីប្រកាស ដដែលក៍បាន បញ្ជាក់ដែរថា ការរៀបចំកម្មវិធី ខាងលើនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី០១ ឧសភា ២០១៥ នៅទីស្តីការ ក្រសួងការងារ ដោយមានការចូលរួម ទូលំទូលាយពី គ្រប់តំណាងភាគី ពាក់ព័ន្ឋក្នុងវិស័យការងារ រួមមាន៖ តំណាងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ឋ អង្គការវិជ្ជាជីវៈ កម្មករនិយោជិត និយោជក អង្គការអន្តរជាតិ ខាងការងារ (ILO) និងអង្គការសង្គមស៊ីវិល ។

នៅក្នុងកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១២៩ទិវាពលកម្មអន្តរជាតិ ០១ ឧសភាខាងមុខនេះ ក្រសួងការងារ ក៍នឹងរៀបចំវេទិកា ការងារ សំដៅពិភាក្សា និងស្វែងរក ដំណោះស្រាយ រួមលើបញ្ហាកង្វល់ ឬ សំណូមពរជាអាទិភាព របស់កម្មករនិយោជិត និងនិយោជក ផងដែរ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]