ចិន ៖ នារីវ័យក្មេង ជនជាតិចិនម្នាក់ ដែលមានទម្រង់មុខ រាងអក្សរ V កំពុងតែទាក់ទាញ ការចាប់អារម្មណ៍ និង ការរិះគន់ ពីសំណាក់ អ្នកនិយមលេង អ៊ិនធើណែត ជាខ្លាំង បន្ទាប់ពីរូបថត របស់នាង ត្រូវបានគេចែកចាយ តាមបណ្តាញសង្គម រួចមក។

នារីជនជាតិចិន ឈ្មោះLeopard រូបនេះ មានទម្រង់មុខ ដូចជាអក្សរ V ជាមួយនឹងចង្ការ ដ៏តូច និង វែង ដែលមើលទៅ មិនធំជាងគ្រាប់ភ្នែក របស់នាង ប៉ុន្មានឡើយ។ ដោយសារតែ មានទម្រង់មុខចម្លែក រាងដូចអក្សរ V ខ្លាំងពេក បានធ្វើឲ្យ អ្នកនិយមលេង អ៊ិនធើណែត មួយចំនួន ជឿថា នាងបានធ្វើការ វះកាត់កែសម្ផស្ស ។ រីឯអ្នកខ្លះទៀត បានសរសេរ ថា ឲ្យនាង មានមុខមាត់ ដូចជាមនុស្សក្រៅភព ទៀតផង។

ដើម្បីឆ្លើយតប នឹងការរិះគន់ មិនសំចៃមាត់ ពីអ្នកលេងបណ្តាញសង្គម នាង Leopard បានបង្ហោះ រូបថតរបស់នាង ដោយគ្មានការផាត់មុខ ដើម្បីបញ្ជាក់ថា នាងមិនបានធ្វើការ វះកាត់ កែសម្ផស្សឡើយ និង អះអាងថា នេះជាទម្រង់មុខធម្មជាតិ ។

យ៉ាងណាមិញ ទោះបីជា នាងបានបង្ហោះរូបភាព របស់នាង ដោយគ្មានការ តុបតែងមុខ ក៏ដោយ ក៏មិនអាចធ្វើឲ្យ អ្នកនិយមលេង អ៊ិនធើណែត ទាំងនោះ ជឿថា នាងកើតមក មានទម្រង់មុខ ដូចអក្សរ V បេះបិទ យ៉ាងនេះទេ៕

ខាងក្រោមគឺជារូបថតរបស់នាង Leopard៖









ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព ៖ ស្តម

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]