ហ្វីលីពីន៖ បុរសដែលជា អ្នកចាត់ការទូទៅ នៅក្នុងហាងលក់ មាន់បំពងមួយកន្លែង បានធ្វើឲ្យនារី ឈ្លក់វង្វេងនឹងរូបរាង ដ៏ស្រស់សង្ហារ របស់គាត់ រហូតដល់មានអ្នកខ្លះ បានធ្វើដំណើរកាត់ពីទីឆ្ងាយ ដើម្បីមកដល់ហាងនោះ ព្រោះចង់ជួបរូបគាត់។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់នោះ មានឈ្មោះ Christopher Sengseng ជាបុគ្គលិកមួយរូប ផ្តល់សេវាកម្មយ៉ាង ពេញចិត្តទៅដល់ អតិថិជន ហើយរូបថតរបស់គាត់ ត្រូវបានគេថត និងបង្ហោះលើ បណ្តាញសង្គម ដោយទទួលបានការគាំទ្រ ចុច "ចូលចិត្ត" រហូតដល់ជាង ២០,០០០នាក់។ អំណោយទាន លើរូបសម្បត្តិដ៏ស្រស់សង្ហារ របស់គាត់បានធ្វើឲ្យនារីៗ បាក់ចិត្តលង់ស្រឡាញ់ មិនតិចនាក់នោះទេ ដែលខ្លះសុខចិត្ត ធ្វើដំណើរឆ្លងក្រុង ដើម្បីឲ្យបានជួបគាត់។

តែជាការខកចិត្តយ៉ាងខ្លំាង នៅពេលដែលនារីៗ ទាំងនោះ បានដឹងថា លោក Seng តាមពិតបានរៀបការ រួចទៅហើយ និងជាឪពុកកូនប្រុសម្នាក់ ទៀតផង៕ ចង់ដឹងគាត់ មានមុខមាត់ និងរូបរាងស្រស់សង្ហា យ៉ាងដូចម្តេចនោះ? តោះទៅទស្សនារូបថត របស់គាត់ទាំងអស់គ្នា៖






ប្រភព singaporeseen

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]