ចិន៖ បុរសជនជាតិចិនម្នាក់ ថ្មីៗនេះ បានបង្ហាញខ្លួន លើបណ្តា សារព័ត៌មាន ក្រោយរូបគាត់បានឈ្នះ ប្រាក់ជាច្រើនលានយ័ន តែបែរជាតែងខ្លួន ស្លៀក ពាក់យ៉ាងចម្លែក ពេលទៅបើករង្វាន់។ បុរសដែលគេ ជឿជាក់ថា មានអាយុខ្ទង់ ៤០ឆ្នាំរូបនោះ មានការព្រួយបារម្ភ ពីអត្តសញ្ញាណ របស់គាត់ពេក ទើបសំរេចចិត្តស្លៀកពាក់ ជាតួអង្គ តុក្តតា ដ៏ល្បីរបស់ Disney ក្នុងរឿង Baymax។


បុរសឈ្នះឆ្នោតដែលតែងខ្លួនជាតុក្កតា Baymax

អ្នកឈ្នះឆ្នោតដែលគេ មិនស្គាល់មុខខាងលើ បាននិយាយប្រាប់ ទៅអ្នកសារព័ត៌មានថា គាត់បានឈ្នះ ឆ្នោតចំនួន ១៧០ លានយ័ន ស្មើនឹង ២៧លានដុល្លារអាមេរិក បើទោះជាគាត់កម្រ នឹងទិញឆ្នោតផ្សងសំណាងក៏ដោយ។ ការតុបតែខ្លួន ចម្លែកបែបនេះ ត្រូវគាត់ប្រាប់ថា ដោយសារតែប្រពន្ធគាត់ បង្ខំឲ្យពាក់វា ព្រោះនាងខ្លាច មិត្តភក្តិចាស់ៗ និងសាច់ញាតិបងប្អូនឆ្ងាយៗ មកសុំចំណែកពីគាត់។ ទោះជាបិទបាំងមុខយ៉ាងណា ក៏ដោយក៏បុរសរូបនេះ មិនអាចគេចពីការបង់ពន្ធ២០ ភាគរយ ពីការឈ្នះឆ្នោតនោះបានដែរ មានន័យថា គាត់នឹងត្រូវកាត់ពន្ធចំនួន ៣៤ លានយ័ន (៥លាន ៥សែនដុល្លារអាមេរិក) បង់ជូនរដ្ឋ។

យ៉ាងណាមិញគាត់ មិនមែនជាមនុស្សដំបូងនោះទេ ដែលតែងខ្លួនចម្លែក ពេលទៅបើករង្វាន់ដូច្នេះ ជាក់ស្តែងមានជនជាតិ ចិនច្រើនណាស់ ដែលធ្វើស្រដៀងគ្នានេះ ដោយសារចង់ ការពារអត្តសញ្ញាណ ពីក្រុមចោរ និងសាច់ញាតិបងប្អូន ដូច្នេះទើបពួកគេ ពាក់មុខចម្លែក ឬក៏ពាក់មុខជាអ្នកក្លាហាន ទៅបើករង្វាន់ ដែលតាមពិតទំលាប់ នេះគឺមានជាង ២៥ ឆ្នាំកន្លងមកហើយ៕


បុរសតែងជា Baymax ពេលបើករង្វាន់


អ្នកឈ្នះមុនៗដែលតែងជា ខ្លាពេលបើករង្វាន់លុយ


អ្នកឈ្នះមុនៗដែលពាក់ មុខមនុស្សយន្ត ពេលបើករង្វាន់លុយ


អ្នកឈ្នះមុនៗដែលតែងជា Micky Mouse ពេលបើករង្វាន់លុយ


អ្នកឈ្នះមុនៗដែលតែងជា ខ្លាឃ្មុំផេនដា ពេលបើករង្វាន់លុយ

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]