កូរ៉េខាងត្បូង៖ បន្ទាប់ពី សមាជិក២រូប ជាជនជាតិចិន នៃក្រុមចម្រៀងប្រុសរបស់កូរ៉េ EXO បានចាកចេញ បន្តកន្ទុយគ្នា រួចមក ឥឡូវនេះលេចលឺ ដំណឹងថា សមាជិកជា ជនជាតិចិនម្នាក់ទៀត ឈ្មោះ TAO ត្រូវបានឪពុករបស់ខ្លួន ចង់ឲ្យចាកចេញ ពីក្រុមនេះដែរ។

នៅក្នុងលិខិត មួយច្បាប់របស់ឪពុក TAO គាត់បានបង្ហាញ ពីការឈឺចាប់ ក្រោយពេលដែលគាត់បាន ដឹងដំណឹងថាកូនរបស់ខ្លួន ទទួលរងរបួស រហូតដល់ផ្អាក ការសម្តែងមួយរយៈ។ ថ្វីត្បិតតែគាត់ធ្លាប់ មានមោទនៈភាព ដែលកូនរបស់ខ្លួន បានក្លាយជាតារា ដ៏ល្បីមួយរូប ប៉ុន្តែគាត់មាន ការព្រួយបារម្ភជាខ្លាំង ព្រោះខ្លាច TAO ទទួលរងនូវរបួសធ្ងន់ធ្ងរ រហូតដល់មិនអាច ធ្វើការងារផ្សេងៗទៀតបាន។ គាត់ក៏បាន រំលឹកផងដែរថា នៅពេលដែលគាត់ ទៅដល់ប្រទេសកូរ៉េ បំណងចង់យក កូនរបស់ខ្លួនត្រឡប់ មកប្រទេសចិនវិញនោះ ភ្នាក់ងារខាងផលិតកម្ម SM ENTERTAINMENT បានសន្យាថា នឹងយកចិត្តទុក្ខដាក់ មើលថែ TAO ឲ្យបានល្អ ប៉ុន្តែផ្ទុយទៅវិញ ផលិតកម្មបែរជា យកចិត្តទុក្ខដាក់ចំពោះ សមាជិកផ្សេងៗ ទៀតទៅវិញ។ គាត់បានបញ្ជាក់ថា TAO មិនបានទទួលការមើលថែ និងយកចិត្តទុក្ខដាក់ ពីខាងផលិតកម្ម ដូចអ្វីដែលពួកគេ បានសន្យានោះទេ ហើយថែមទាំងបាន ទទួលរងនូវរបួសដូចនេះ ទៀតផង។

ជាចុងក្រោយ ឪពុករបស់តាវ ក៏បានថ្លែងអំណរគុណ ដល់អ្នកគាំទ្រទាំងអស់ដែល តែងតែគាំទ្រកូនរបស់ខ្លួន ហើយគាត់ចង់ឲ្យ TAO សំរាក និងពិចារណាដោយ ស្ងប់ស្ងាត់។ គាត់ក៏បាន ថែ្លងអំណរគុណ ទៅដល់ផលិតកម្ម SM ចំពោះរយៈពេលបីឆ្នាំ កន្លងមកនេះ និងអំពាវនាវសូមឲ្យ អ្នកគាំទ្រ TAO ទាំងអស់ យល់ពីអារម្មណ៍របស់គាត់ ទោះបីវាពិតជា អាត្មានិយមបន្តិចមែន។

ថ្វីត្បិតតែ សមីខ្លួន TAO មិនបានយល់ស្រប នឹងការសំរេចចិត្ត របស់ឪពុករបស់ខ្លួនក៏ដោយ ប៉ុន្តែឪពុកម្នាក់នេះចង់ឲ្យគេ ធ្វើការសំរេចចិត្តដូចនេះ ហើយលទ្ធផលចុងក្រោយ នឹងចេញមកនៅពេលដែល TAO ចប់កុងត្រាជាមួយផលិតកម្ម ថាតើរូបគេនោះ សំរេចចិត្តបន្តកុងត្រាទៀត ឫអត់?៕

ប្រភព dkpopnews

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]