ភ្នំពេញ៖ នេះមិនមែនទើបតែជាលើកទី១នោះទេ សម្រាប់តារាសម្តែង វណ្ណ ម៉ូនីកា ដែលជួប ប្រទះនូវរឿង រ៉ាវអាស្រូវ ដ៏ចម្រូងចម្រាស់ និងការតាម យាយីឈ្នានីស ព្រមទាំងការចង កម្មពារ ធ្វើបាប មកលើរូបនាង ពីសំណាក់មនុស្ស មួយក្រុមតូច ជុំវិញការដុត បញ្ឆេះកំហឹង ដោយពាក្យសម្តី និងការគំរាម ឬការសរសេរ បរិហារកេរ្តិ៍ នៅតាមបណ្តាញ សង្គមទំនាក់ ទំនង Facebook ជាដើម ។

យ៉ាងណាមិញ គេក៏ធ្លាប់នៅចាំបានថា កាលពីកន្លងទៅតារាសម្តែងសម្តីផ្អែម កញ្ញា វណ្ណ ម៉ូនីកា ធ្លាប់មាន បញ្ហារឿង ឈ្លោះប្រកែក ដោយពាក្យ សម្តីរហូតឈានដល់ ការសរសេរ បង្ហោះតាម Facebook ដៀមដាម ឌឺដងដាក់គ្នា ម្តងរួចមកហើយ ជាមួយអតីត គូស្នេហ៍ចាស់ តែមិនបានប៉ុន្មាន រឿងនេះក៏ បានរលត់ស្ងប់ស្ងាត់ទៅវិញ ។

ចំពោះការពន្លត់កំហឹង ដោយការមិនចង់មានកម្មពារ ជាមួយគ្នាកាលនោះ ព្រោះតែពួកគេគិតថា មិនចង់ នៅបន្តជម្លោះ បែកផ្សែង ជាមួយគ្នាបន្តទៀតហើយ អស់រយៈកាលជាយូរខែ ដែលអ្នកទាំងពីរ បានផ្តាច់ ទំនាក់ទំនង ជាមួយគ្នា ដោយម្នាក់ៗរស់ នៅឆ្ងាយ រៀងៗខ្លួន ។ ប៉ុន្តែខណៈនេះ ក៏ស្រាប់តែផ្ទុះ រឿងជាថ្មីឡើងវិញ បន្ទាប់គេបានឃើញ តារាសម្តែង វណ្ណ ម៉ូនីកា បង្ហោះសារ គួរឲ្យភ្ញាក់ផ្អើលថា ខ្លួនកំពុង ត្រូវបានបុរសម្នាក់ ដែលជាអតីត សង្សារចាស់ គឺលោក វ៉ាត លីម៉េង គំរាមបញ្ចេញរូបស្រាតបង្ហោះ ឱ្យគេឯងឃើញ ជាសារធារណៈនោះ ។

តាមរយៈអត្ថន័យ ខ្លឹមសារដែលត្រូវបានកញ្ញា វណ្ណ ម៉ូនីកា សរសេរបង្ហោះក្នុង Facebook ផ្ទាល់បាន លើកឡើងដូច្នេះថា «ខ្ញុំឆ្ងល់ណាស់ មនុស្សបែកគ្នាយូរមកហើយ ចុះហេតុអី បានជានៅតែ មកតាម ចងកម្មចង ពារជាមួយ ខ្ញុំដល់ណាទៀត ឥឡូវផ្ញើសារ មកគំរាមខ្ញុំទៀត សុទ្ធតែថា គេនឹងផុស រូបស្រាត របស់ខ្ញុំទៅវិញ ខ្ញុំមិនខ្លាចឡើយ ព្រោះខ្ញុំគ្មាន រូបស្រាតអីនោះទេ តែកុំឲ្យតែយក រូបខ្ញុំ កាត់តទៅបានហើយ ប៉ុន្តែខ្ញុំនឹង ដាក់ពាក្យបណ្តឹង ពីបទគំរាម បង្ហោះរូបស្រាតរបស់ខ្ញុំ លេខនឹង (ហ្នឹង) គឺជាលេខ របស់លោក vathlymeng town ជាអ្នកដឹក នាំសម្តែងណា all dear ...» ។

ជាមួយគ្នានេះតារាសម្តែងកញ្ញា វណ្ណ ម៉ូនីកា ក៏បានផ្តល់បទសម្ភាសន៍បន្ថែម តាមទូរស័ព្ទ ប្រាប់គេហទំព័រ LookingTODAY នៅរសៀលថ្ងៃទី២១ ខែមេសានេះថា នាងមិនខ្លាច ប្រឈមការពិត នោះឡើយ បើសិនជា នាងមានរូបថត អាក្រាតណាមួយ នោះមែន ។ ប៉ុន្តែបើនាង មិនដែលមាន ទាល់តែសោះ ហេតុអ្វីបានជាគេហ៊ានគំរាម បែបនេះ…? ចឹងមាន តែគេយករូប នាងទៅកាត់ត?

កញ្ញា វណ្ណ ម៉ូនីកា បានបញ្ជាក់ថា «ខ្ញុំគ្មានរូបស្រាត ឬរូបអាសអាភាសអ្វីឡើយ តែបើសិនជា អ្នកនោះ មានបង្ហោះ រូបណាមួយអាក្រាត ខ្ញុំនឹងប្តឹងទៅតុលាការ ប្រឈមជាមួយគ្នាម្តង ព្រោះអី អ្នកនេះ កំពុងតែមាន បំណងតាមធ្វើបាប យករូបទៅកាត់ត ។ បច្ចុប្បន្ន ខ្ញុំក៏បានដាក់ ឯកសារ និងពាក្យបណ្តឹង ទៅខាងមន្រ្តី នគរបាលរួចហើយដែរ ព្រោះខ្ញុំ ជឿជាក់លើ ខ្លួនឯងថា ខ្ញុំពុំដែល ធ្លាប់មានរូបស្រាត ណាមួយឡើយ» ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]