បរទេស៖ កាលពីពេលថ្មីៗនេះ មនុស្សជាច្រើន បានចាប់អារម្មណ៍ ទៅលើវីដេអូ ដ៏គួរឲ្យរំជួលចិត្ត មួយដែលបង្ហាញ ពីសភាវគតិ ក្នុងការសំគាល់ដឹង ក៏ដូចជាក្តីស្រលាញ់ ដ៏ច្បាស់ប្រាកដ របស់កូនៗ ដែលមានចំពោះម្តាយ ពួកគេ។

បើមើលតាម វីដេអូមួយនេះ យើងនឹងអាច មានអារម្មណ៍ រំជួលភ្លាមៗ ក៏ព្រោះតែអត្ថន័យ របស់វីដេអូនេះ បានបញ្ជាក់នូវ ក្តីស្រលាញ់ និងការចំណាំ យ៉ាងច្បាស់ប្រាកដ របស់កុមារតូចៗ ចំពោះម្តាយ ជាទីគោរព របស់ខ្លួន បើទោះជា មានការបិទភ្នែកជិត និងការបង្វែងដាន យ៉ាងណាក៏ដោយ។

ក្នុងនោះយើង នឹងបានឃើញ ស្ត្រីជាម្តាយ ៦នាក់ ឈរជាមួយគ្នា ដោយមានកូន របស់ពួកគេ ម្នាក់ៗត្រូវ បានបិទភ្នែក ដោយយកក្រណាត់ មករុំជិត ក្រោយមកកុមារ ទាំងនោះត្រូវ ចូលទៅម្នាក់ម្តងៗ ដើម្បីស្ទាប មុខមាត់, ដៃ ក៏ដូចជា ស្រង់ក្លិន ស្ត្រីទាំងនោះ ដើម្បីស្វែងរក ឲ្យប្រាកដថា តើម្នាក់ណា ពិតជាម្តាយ របស់ពួកគេ។

តាមរយៈវីដេអូនេះ យើងឃើញថា កុមារទាំងអស់នោះ គឺពិតជា មិនបានជ្រើសរើស ម្តាយរបស់ ពួកគេខុសឡើយ បើទោះជា ពួកគេមិនបាន មើលឃើញតែ អារម្មណ៍ ក៏ដូចជា សភាវគតិ របស់ពួកគេម្នាក់ៗ អាចយល់ដឹង និងសំគាល់អំពី ម្តាយរបស់ពួកគេបាន។

គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ មានចំណងជើងថា ទំនាក់ទំនង ដ៏ចម្លែក (Unique Connection) ដែលបង្កើត ឡើងដោយក្រុម ការងារ Pandora ដើម្បីបញ្ជាក់ អំពីការផ្សាភ្ជាប់ យ៉ាងពិសេស រវាងម្តាយ និងកូន ក៏ដូចជា ដើម្បីអបអរ ថ្ងៃបុណ្យអ្នកម្តាយ ដែលខិតជិត មកដល់នា ពេលខាងមុខ នេះផងដែរ។ ម្យ៉ាងវិញទៀត មកទល់ពេលនេះ វីដេអូមួយនេះ មានអ្នកចូល ទស្សនាច្រើនជាង ២.៨លានដង ទៅហើយ៕

តោះចង់ដឹងច្បាស់ ថាតើវីដេអូ នោះយ៉ាងណា សូមទស្សនា ទាំងអស់គ្នា៖



ម្តាយម្នាក់ៗ បង្ហាញពីអារម្មណ៍ រំភើបពេល ដែលកូនសំគាល់ដឹង ពួកគេ

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]