អង់គ្លេស៖ កៅអីឈើដ៏កម្រមួយ ដែលគេរកឃើញសល់ពី កប៉ាល់ ទីតានិច (Titanic) ត្រូវបានដាក់លក់ ក្នុងតំលៃ ១៥០,០០០ ដុល្លារអាមេរិក នៅក្នុងកម្មវិធីលក់ដេញថ្លៃមួយ។ កៅអីនេះធ្លាប់ ត្រូវគេប្រើដាក់នៅលើទីធ្លា សំរាប់ដើរទៅមក របស់កប៉ាល់ទីតានិច ហើយត្រូវបានស្រង់ចេញ ពីមហាសមុទ្រ អាត្លង់ទិច ដោយក្រុមការងារ រុករកមួយក្រុម ក្រោយពីកប៉ាល់ទីតានិច លេចបាត់កាលពីឆ្នាំ ១៩១២។


កៅអីមួយចំនួនដែលត្រូវគេស្រង់បានពីកប៉ាល់ ទីតានិច

កៅអីខាងលើ ត្រូវចាត់ទុកជា វត្ថុកម្របំផុតមួយ ដែលសល់ពីកប៉ាល់ ទីតានិច។ វាមានភាព ផុយស្រួយមែនទែន ដែលមិនអាចឲ្យមនុស្សអង្គុយ ពីលើបានទៀតនោះទេ ហើយត្រូវគេរក្សាទុក យ៉ាងប្រុងប្រយ័ត្នបំផុត ដែលរយៈពេល ១៥ឆ្នាំ កន្លងមក កៅអីនេះ ត្រូវគ្រប់គ្រងដោយ ឈ្មួញជនជាតិអង់គ្លេសម្នាក់។

បើតាមការកត់ត្រា បានបង្ហាញថា កៅអីប្រភេទ Deckchair នេះ (កៅអីប្រើ សំរាប់អង្គុយ លំហែតាមសមុទ្រ) ចំនួនពី ៦ ទៅ៧ ត្រូវគេស្រង់ និងដឹក មកកាន់កំពង់ផែ ក្នុងទីក្រុង ហាលីហ្វីច ប្រទេសកាណាដា។ មានកៅអីមួយ ត្រូវប្រគល់ឲ្យទៅ នាវិកម្នាក់ ជាសមាជិកក្រុម របស់លោកកាពីទែន កប៉ាល់ ឈ្មោះ Julien Lemarteleur ។ អ្នកលក់ ដែលគេ មិនស្គាល់អត្តសញ្ញាណម្នាក់ បានទុកកៅអីនោះ ក្នុងផ្ទះរបស់គាត់ នៅឯឆ្នេរ សមុទ្រភាគខាងត្បូង ដោយមិនមាននរណាម្នាក់ ធ្លាប់អង្គុយលើវានោះទេ បានត្រឹមតែដាក់ជាគ្រឿង សំរាប់តាំងប៉ុណ្ណោះ ព្រោះកៅអីនោះ ហាក់ពុកផុយខ្លាំងទៅហើយ។

យ៉ាងណាមិញ កាលពីកន្លងទៅ កៅអីនេះ មានគេលក់ឲ្យទៅអ្នកទិញជនជាតិ អង់គ្លេស ម្នាក់ នៅឯកន្លែងដាក់ដេញថ្លៃឈ្មោះ  Henry Aldridge ក្នុងទីប្រជុំជន Devizes។ លោក Andrew Aldridge ជាគ្រប់គ្រងកន្លែងដេញថ្លៃ Henry Aldridge បានចាត់ទុកកៅអី ដ៏កម្រថា ជា វត្ថុដ៏សំខាន់បំផុត ដែលអាចឲ្យគេ ចងចាំពីកប៉ាល់ទីតានិច។ “វាពិតជា កម្រមែនទែន ដែលគេអាចរក ឃើញកៅអី ប្រើលើ កប៉ាល់ Titanic នោះ ដែលត្រូវគេស្រង់ឡើងមក ហើយបន្សល់ទុក រហូតដល់សព្វថ្ងៃ” លោក Andrew Aldridge បានបញ្ជាក់ដូច្នេះ៕


លោកនាយ កប៉ាល់ ឈ្មោះ Julien Lemarteleur 


កៅអីប្រភេទ Deckchair ដែលធ្លាប់ប្រើនៅលើកប៉ាល់ Titanic


ទិដ្ឋភាពពិត កប៉ាល់ Titanic

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]