ភ្នំពេញ៖ អស់ពេលជាច្រើនឆ្នាំហើយ ដែលអតីត តារាសម្តែង សាច់សម៉ដ្ឋរលោង អ្នកនាង លី ម៉ារីណា បានបាត់មុខ ចេញពីសង្វៀនសិល្បៈ ទៅសម្ងំរស់នៅ យ៉ាងអាថ៌កំបាំង ជាមួយស្វាមី ដែលជាអាណិកជន ខ្មែររស់នៅអាមេរិក ហើយនាងក៏ មិនដែលបង្ហាញ ពីជីវិតឯកជន ឲ្យមហាជនបានដឹង ជាសាធារណៈឡើយ ។ ប៉ុន្តែបន្ទាប់ពីនាង និងកូនបានមក លេងស្រុកកំណើត កាលពីពេលថ្មីៗនេះ ប្ដីរបស់នាងបាន មកទទួលនាង ទៅរស់នៅអាមេរិកវិញ ព្រោះតែក្ដី នឹករឭកពេក ។

អតីតតារាស្រី ដែលមានសម្រស់ ស្រស់ស្អាតសាច់ចាំ អ្នកនាង លី ម៉ារីណា ថ្មីៗនេះ ត្រូវបានបណ្តាញ ទំនាក់ទំនងសង្គម Facebook យករូបរបស់នាង និងក្រុមគ្រួសារ មកបង្ហោះពាសពេញ បណ្តាញមួយនេះ ធ្វើឲ្យទស្សនិកជន និងគាំទ្រនាង ជាច្រើននាក់ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ខណៈដែលការ លេចរូបរបស់ នាងលើកនេះ គឺនាងបានវិវត្តន៍ខ្លួន ទៅជាម្តាយ របស់គេហើយ ដោយកូនរបស់នាង មានវ័យប្រមាណ ៦ខែហើយ ។

តាមរយៈការបង្ហាញរូប ជាលក្ខណៈគ្រួសារ របស់អតីត តារាបង្ហាញម៉ូដ និងតារាសម្តែង អ្នកនាង លី ម៉ារីណា បានសរបញ្ជាក់ ឲ្យឃើញថា គ្រួសាររបស់នាង រស់នៅយ៉ាងមានក្តីសុខ សុភមង្គល មិនខុសពីសិល្បការិនី រួមអាជីពដែល រៀបការរួច ដទៃទៀតឡើយ ។ បើទោះជាពេល កន្លងមកនាង ធ្លាប់រងការរិះគន់ និងជួបរឿងរ៉ាវអាស្រូវថា ដណ្តើមប្តីគេ ហើយទទួលរង ការគំរាមសម្លាប់ ក៏ដោយ ក៏នាងអាចជំនះ ឧបសគ្គ រស់នៅជាមួយមនុស្ស ដែលខ្លួនស្រឡាញ់ ជាអាណិកជនខ្មែរ រស់នៅអាមេរិក លោក សាត ចាន់ថន ដោយមិនខ្វល់ ពីអ្វីឡើយ ។

បើទោះជាពេលនេះ ម្ចាស់សាម៉ីខ្លួន នាង ម៉ារីណា បានចាប់ផ្តើម បង្ហាញពីជីវិតរស់ នៅឯកជនរបស់នាងខ្លះៗ ក៏ដោយ តែតារារូបនេះ មិនបានបញ្ជាក់លម្អិត ឬបើកចំហ ពីស្ថានភាពគ្រួសារ របស់នាងច្រើននោះទេ ដោយនាងគ្រាន់តែ បង្ហើបឲ្យដឹងយ៉ាងខ្លីថា ពេលនេះ ចំណងគ្រួសារ គឺកាន់តែមានភាពរឹងមាំ ស្រលាញ់គ្នាកាន់តែខ្លាំង ហើយមានកូន ជាចំណងដៃម្នាក់ ថែមទៀតផង ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]