អាមេរិក៖ តារាម៉ូដែល ស្រីម្នាក់ដែល ធ្លាប់បានធ្វើឲ្យ អ្នកគាំទ្រ ក៏ដូចជាមនុស្ស ជាច្រើនមាន ការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ លើរូបនាង ដោយសារតែ រូបរាងក៏ ដូចជាស្ថានភាព ពោះរបស់នាង មិនដូចទៅនឹង ស្ត្រីដែលមាន ផ្ទៃពោះដទៃទៀតនោះ ពេលនេះបាន សម្រាលកូន ហើយ រូបថតដែល នាងបានថត មុន៤ថ្ងៃ ដែលនាងសម្រាល កូននោះ រឹតតែធ្វើឲ្យ យើងភ្ញាក់ផ្អើល ថែមទៀត។


រូបថតរបស់ Sarah ថតមុន៤ថ្ងៃ ដែលនាងសម្រាលកូន

នាង Sarah Stage វ័យ៣០ឆ្នាំ រស់នៅក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក ដែលជាតារា បង្ហាញម៉ូដ ឈុតក្នុង របស់នារី ពេលនេះសម្រាលបាន កូនប្រុសម្នាក់ ឈ្មោះថា James Hunter ដែលមាន សុខភាពយ៉ាងល្អ និងមានទម្ងន់ ជាង៣គីឡូក្រាមហើយ បន្ទាប់ពីមាន ការលើកឡើង ជាច្រើនថា កូនក្នុងផ្ទៃ របស់នាងនឹងអាច មានបញ្ហា ដោយសារតែ ពោះរបស់នាង តូចពេក គឺតូចខុសពី ធម្មតាមិនដូច នារីដទៃទៀត។


កូនប្រុស ដែលមានសុខភាព ល្អប្រក្រតី របស់នាង Sarah

ការលើកឡើងនេះ មានឡើងក្រោយពី Sarah បានបង្ហោះរូបថត ជាច្រើនបង្ហាញ ពីផ្ទៃពោះដ៏តូច របស់ខ្លូន ក្នុងអំឡុងពេល ដែលជិតគ្រប់ខែ ឆ្លងទន្លេ ទៅហើយនោះ លើសពីនេះទៀត នាងក៏បាន បង្ហោះរូបភាព ដែលបានថត មុន៤ថ្ងៃ សម្រាលកូន ដោយបង្ហាញពី សភាពផ្ទៃពោះ តូចខុសពី ធម្មតាដដែល ដែលភាគច្រើន អ្នកដែលបាន ឃើញហើយសឹង តែមិនជឿ នឹងភ្នែករបស់ ពួកគេ។


នាង Sarah និងកូនប្រុស

តែយ៉ាងណាមិញ មកទល់នឹងពេលនេះ ទាំង Sarah និងកូនប្រុស របស់គេ សុទ្ធតែមាន សុខភាពល្អ និងស្ថានភាព ប្រក្រតី ពោលគឺដូចទៅ នឹងមាតា និងទារក ធម្មតាដទៃទៀត អញ្ចឹងដែរ។ តែអ្វីដែល ធ្វើឲ្យមនុស្ស ជាច្រើននៅតែ ចាប់អារម្មណ៍នោះ គឺទាក់ទងទៅនឹង មូលហេតុអ្វី ដែលធ្វើឲ្យពោះ របស់ស្ត្រីម្នាក់នេះ មានសភាពតូច និងរាបស្មើ បើទោះជានាង កំពុងពពោះ យ៉ាងណាក្តី៕

រូបថតជាច្រើនទៀត ដែលនាង Sarah ថតអំឡុងពេល ដែលនាងមាន ផ្ទៃពោះជិតគ្រប់ខែ៖





ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]