ភ្នំពេញ៖ ប្រហែលជាប្រិយមិត្ត ធ្លាប់បានទស្សនារួចមកហើយ នូវខ្សែវីដេអូមួយ គឺ  "The Audiences We Hate" រឺក៏ "ទស្សនិកជន ដែលពួកយើង ស្អប់" ដែលទទួលបាន ភាពល្បីល្បាញ យ៉ាងខ្លាំង ពីយុវវ័យ មិនថាប្រុស រឺក៏ស្រី។

ចំពោះខ្សែវីដេអូ The Audiences We Hate នេះ បានចេញផ្សាយកាលពី មុនបុណ្យ ចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ទើបកន្លងទៅថ្មីៗនេះ  ហើយពិត ជាមានអត្ថន័យយ៉ាងខ្លាំង ដែលចង់បង្ហាញ ពីបញ្ហាជាច្រើន របស់អ្នកចូល ទៅទស្សនា ក្នុងរោងភាពយន្ត។  បន្ថែមពីនេះទៅទៀត យោងតាមសម្តី របស់ម្ចាស់ គ្រប់គ្រង ហាងថតរូប RooSter Kool លោក ម៉ា ចាន់ណារ៉ា បាននិយាយថា "គោលបំណង ក្នុងការបង្កើតខ្សែ វីដេអូមួយនេះ គឺចង់ ផ្តោត ទៅលើបញ្ហារបស់ អ្នកចូលទស្សនា ដែលមានអ្នកខ្លះ ចូលចិត្តនិយាយខ្លាំងៗ ស្រែក មកយឺត ចេញលឿន ទារកយំ ញ៉ាំអាហារលឺៗ គេងស្រមុក គោះកៅអ៊ី ក្នុងរោងភាពយន្ត ជាដើម ដូច្នេះហើយខ្ញុំ ក៏បានចងក្រង នូវទង្វើមួយចំនួន របស់អ្នកចូលទស្សនា មកចេញជា វីដេអូមួយ សម្រាប់ជូនអ្នក គ្រប់គ្នាទស្សនា។ ចំពោះរយៈពេលថត គឺថតតែ២ថ្ងៃ តែមួយព្រឹកៗ តែប៉ុណ្ណោះ ដែលបានថត នៅកន្លែងដូចជា ហាងបង្អែម Dessert  Story និងរោងភាពយន្ត Legend នៅទួលគោកផងដែរ"។

គួរបញ្ជាក់ផងដែរថា ខ្សែវីដេអូ The Audiences We Hate នេះ មានការពេញនិយម និងគាំទ្រ យ៉ាងខ្លាំង ពីសំណាក់ អ្នកលេងបណ្តាញ សង្គមហ្វេសប៊ុក ព្រោះតែទង្វើមួយចំនួន វាពិតជាត្រូវ ជាមួយនឹងមនុស្សខ្លះ នៅពេលចូលក្នុងរោងភាពយន្ត៕

ក្នុងនោះដែរ ខ្មែរឡូត ក៏បានពាំនាំ នូវរូបភាពមួយចំនួន ដែលបង្ហាញ ពីសកម្មភាពក្រៅឆាក ក្នុងការសម្តែង ខ្សែវីដេអូមួយនេះ តោះក្រឡេកមើល រូបថតទាំងអស់គ្នា៖  











សកម្មភាពក្រៅឆាក ក្នុងវីដេអូ "The Audiences We Hate"



ដោយ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]