ខេត្តកណ្ដាល ៖ ក្មេងប្រុស អាយុ ១០ឆ្នាំម្នាក់ ត្រូវបានឃាតករ មានគ្នាបួននាក់ វាយសម្លាប់ យ៉ាងអាណោចអធ័ម ក្នុងថ្ងៃបុណ្យ ចូលឆ្នាំខ្មែរ កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៧ មេសា នៅចំណុច សាលារៀនអង្គគ្លេ ស្ថិតក្នុងភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល  ដោយសារតែ ក្មេងប្រុសនោះ បានឃើញពី សកម្មភាពរបស់ពួកគេ លួចលុយវត្ត ហើយទៅនិយាយ ប្រាប់គេឯង។ ក្រោយពីកើតហេតុ ភ្លាមៗ ជនសង្ស័យ៣នាក់ ក្នុងចំណោម៤នាក់ ត្រូវបាននគរបាល ប៉ុស្ដិ៍សហការ ជាមួយនគរបាល ព្រហ្មទណ្ឌ ស្រុកស្អាង ស្រាវជ្រាវចាប់ខ្លួនបាន ។

មន្ត្រីនគរបាលស្រុក បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ដែលចាប់ខ្លួនមាន ១-ឈ្មោះធី  ម៉េងហ៊ង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ អ្នកយកក្រម៉ារឹតកជនរងគ្រោះ ២-ឈ្មោះលីម  គីមលាភ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ ជាអ្នកមើលផ្លូវពេលធ្វើសកម្មភាព និង៣-ឈ្មោះឈឿន  ឈី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ត្រី ជាមេខ្លោងបញ្ជា និងម្នាក់ទៀត បានរត់គេចខ្លួនបាត់ ឈ្មោះចាន់  ស្មី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ ជាជនដៃដល់ ទាំង៤នាក់ មានទីលំនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង។ ចំណែក ជនរងគ្រោះ ឈ្មោះថៃ គឹមហៃ ភេទប្រុស អាយុ១០ឆ្នាំ មានទីលំនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]