ចិន៖ កាលពីលើកមុន ខ្មែរឡូត ធ្លាប់ចុះផ្សាយព័ត៌មានពី «បុរសម្នាក់ យកលុយសុទ្ធ រាប់ម៉ឺនដុល្លារ ទៅទិញផ្ទះ ឯអ្នកលក់ រាប់លុយខ្ចិល» តែលើកនេះវិញ ក៏មិនខុសគ្នាប៉ុន្មានដែរ ព្រោះបុរសអ្នកមាន ជនជាតិចិនម្នាក់ទៀត បានយកលុយសុទ្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅទិញឡានមួយគ្រឿង ម៉ាក BMW7 Series ឯអ្នកលក់ រាប់លុយសឹងតែធុញ។

បុរសអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ បានសម្ញែងលុយ ជាច្រើនសឹបដុំ ក្រដាសប្រាក់យ័នចិន សំរាប់យក មកបង់ថ្លៃទិញឡាន ម៉ាក BMW មួយគ្រឿង ហើយបើតាមប្រភពព័ត៌មាន ឲ្យដឹងថា លុយសរុបទាំងអស់ ទម្ងន់ ១០០គីឡូក្រាម តម្លៃ ១លានយ័ន (ជាង១សែន៦ម៉ឺនដុល្លារអាមេរិក)។ ចំនួនលុយសុទ្ធ ច្រើនបែបនេះ ខាងក្រុមហ៊ុនលក់ឡាន ត្រូវចំណាយចំនួន បុគ្គលិក ២០នាក់ និងរយ:ពេល ៦ម៉ោង ទំរាំតែ អាចរាប់លុយទាំងអស់គ្រប់ចំនួន៕ ប្រិយមិត្ត មានមតិយល់ឃើញ យ៉ាងណាដែរ?


ប្រភព៖ Shanghaiist

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]