អ្នកចូលរួមទាំងអស់នឹងទទួលបានឱកាសបញ្ចុះតម្លៃរហូតដល់ 50 ភាគរយ និង រង្វាន់ជាច្រើនទៀត

នៅថ្ងៃទី ១២ មេសា មុនចូលឆ្នាំខ្មែរ យើងឃើញមានមនុស្សជាច្រើនផ្អើលទិញកំពូល ទូរស័ព្ទដៃ Samsung Galaxy S6 និង S6 edge នៅផ្សារទំនើប សូរិយា ដែលក្រុមហ៊ុន Samsung បានប្រកាស លក់ទូរស័ព្ទទាំង ពីរម៉ូដែលនេះ តែប៉ុន្មានម៉ោងតែ ប៉ុណ្ណោះ ដែលជាការលក់ មុនពេលកំណត់ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ យ៉ាងណាក៏ដោយ បន្ទាប់ពីការ រង់ចាំជាយូរ ដើម្បីស្វាគមន៍ វត្តមាន Samsung Galaxy S6 ក្នុងប្រទេសកម្ពុជា ទីបញ្ចប់ ទីកន្លែង និងកាលបរិច្ឆេទសម្ពោធជា ផ្លូវការត្រូវបាន កំណត់ឡើង នៅថ្ងៃទី 20 ខែមេសា ឆ្នាំ 2015 នៅហាងលក់ទូរស័ព្ទដៃ អប្សរា សាខា ផាកវ៉េ ចាប់ពីម៉ោង 9 ព្រឹក ដល់ម៉ោង 11 ព្រឹក។

ក្រុមហ៊ុន Samsung បានប្រកាសអញ្ជើញសាធារណៈជនចូលរួមដើម្បីជាសាក្សី និងទទួល យកបទ ពិសោធន៍ ដ៏រំភើបអស្ចារ្យនៃ ពិធីសម្ពោធជាផ្លូវការ កំពូលទូរស័ព្ទដៃដ៏ អស្ចារ្យនេះ ក្នុងប្រទេស កម្ពុជាយើង ។ នៅក្នុងព្រឹត្តិការណ៍ ដែលនឹងរៀបចំ ឡើងនេះដែរ អ្នកច្បាស់ជា នឹងទទួលបាន នូវបទពិសោធន៍ថ្មីពី ទូរស័ព្ទទំនើបចុងក្រោយរបស់ Samsung Galaxy ស៊េរី S ហើយប្រាកដជា នឹងធ្វើឱ្យអ្នករំភើប ប្លែកអារម្មណ៍ ជាមួយនឹង បច្ចេកវិជ្ជាអេក្រង់ កោង Samsung Galaxy S6 edge ដែលពិភពលោក បានទទួលស្គាល់ និងស្ញប់ស្ញែង កោតសរសើរ លើស្នាដៃ នៃគំនិតច្នៃប្រឌិត រួមបញ្ចូលជាមួយ នឹងវត្ថុធាតុដើម ល្អឥតខ្ចោះ ដោយត្រូវបានទទួល ស្គាល់ជាអន្តរជាតិ និងជំរុញឱ្យ Samsung Galaxy S6 និង S6 edge បានក្លាយជា ប្រធានបទពេញនិយម បំផុតនៅក្នុងសារព័ត៌មាន ពាសពេញពិភពលោក ផងដែរ។

អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺ អ្នកដែលចូលរួមក្នុងពិធីសម្ពោធទាំងអស់នឹង ទទួលបានការ ចាប់ឆ្នោតយក រង្វាន់សម្រាប់ ការបញ្ចុះតម្លៃរហូតដល់ទៅ 50 ភាគរយ ដែលផ្តល់ជូន ក្នុងរយៈពេល 60 នាទី ចំនួន 1 រង្វាន់ និង 4 រង្វាន់ ជាទឹកប្រាក់ 50 ដុល្លារភ្លាមៗ រាល់ការជាវ ទូរស័ព្ទម៉ូដែល ណាមួយក៏បាន និងរង្វាន់ជាច្រើនទៀត។ បន្ថែមពីលើនេះ លោកអ្នកនឹង រីករាយជាមួយ កម្មវិធីកម្សាន្តជាច្រើន ទៀតក្នុងកម្មវិធី សម្ពោធនេះ។ យើងខ្ញុំនឹង រង់ចាំវត្តមាន របស់អ្នកនៅទីនោះ!

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្ស គ្រប់រូបគ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុង តែផ្លាស់ប្តូរឲ្យ កាន់តែប្រសើរ ឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍ វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និងដំណោះ ស្រាយផ្សេងៗ ប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេស ដោយមានបរិមាណ លក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.comនិង global.samsungtomorrow.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]