ក្រចេះ ៖ អ្នកបើករថយន្ត កូរ៉េដឹកឈើ មួយគ្រឿង បានបើកបំបុក រថយន្ត Lexus RX-300 ពណ៌ខ្មៅមួយគ្រឿង របស់មេបញ្ជាការរង អាវុហត្ថស្រុកចិត្របូរី ខេត្តក្រចេះបណ្តាលឲ្យ រងការខូចខាត យ៉ាងខ្លាំង កាលពីវេលាម៉ោង ១២យប់រំលងអាធ្រាត្រ ថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០១៥ ស្ថិតនៅចំណុចំស្ពានតេ ឃុំបូសលើ ស្រុកចិត្របូរី រួចអ្នកបើករថយន្តរូបនេះ បានលោតចូលក្នុងទឹក ក្រោមស្ពានកំពស់ ប្រមាណ៥០ម៉ែត្រ ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មូលហេតុ ដែលនាំអ្នកបើករថយន្តដឹកឈើ បើករថយន្តរបស់ខ្លួន ទៅបុក រថយន្តមន្រ្តី អាវុធហត្ថបែបនេះ ដោយសារតែខឹង យករបស់មក ពាំងពីមុខ ដើម្បីរារាំង ឲ្យចុះមកដោះស្រាយរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលរថយន្តបង្ក បានបើកបុកម៉ូតូ មួយគ្រឿង បណ្តាលឲ្យខូចខាត ផងដែរ នៅលើស្ពាន។

សេចក្តីរាយការណ៍ បានបន្តទៀតថា ក្រោយបើក បុកហើយ អ្នកបើករថយន្ត បានបើកទ្វារ លោតចូល ទៅក្នុងទឹកក្រោមស្ពាន កំពស់ប្រមាណ៥០ម៉ែត្រ បាត់ឈឹងទាំងយប់ រហូតមកដល់ពេលនេះ មិនដឹងថា តើរស់ ឫស្លាប់នោះឡើយ ខណៈសមត្ថកិច្ច កំពុងជួយស្វែងរក ។ យ៉ាងណាក៏ដោយ សមត្ថកិច្ច ក៏បានឃាត់ខ្លួនព្រូ រថយន្តម្នាក់ផងដែរ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]