ព្រៃវែង ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ដោយរថយន្ត ក្រឡាប់ខ្លួនឯង កាលពីវេលាម៉ោង ជិត៧ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅខាងលិចផ្សារក អណ្តើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តាលឲ្យ មនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់ស្រាល ចំនួន១១នាក់ ។

លោក ចាន់ រ៉ាន់ អភិបាល ស្រុកកំពង់ត្របែក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើង ខណៈរថយន្ត តួរីសមួយគ្រឿង កំពុងដឹកអ្នកដំណើរ ទៅភ្នំពេញ ក្នុងល្បឿនលឿន ស្រាប់តែបែកកង់ បណ្តាលឲ្យក្រឡាប់តែម្តង។

លោកអភិបាលស្រុក បានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានបណ្តាលឲ្យ មានអ្នកស្លាប់ ចំនួន២នាក់ និងរបួសធ្ងន់ស្រាល ចំនួន១១នាក់ ក្នុងនោះរងរបួសធ្ងន់ ៨នាក់ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយ អន្តរាគមន៍ ជួយដឹក ជនរងគ្រោះដែលរងរបួស ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយ សង្គ្រោះ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]