កែប ៖ កម្លាំងនគរបាល ខេត្តកែប បានឃាត់ខ្លួនជនញៀនថ្នាំ២នាក់ ដែលបានរួមគ្នា ចាប់រំលោភលើនារីបម្រើការងារ នៅក្នុងហាងម្នាក់ កាលពីវេលាម៉ោង ៧៖៣០នាទី យប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ។

ស្នងការនគរបាល ខេត្តកែប លោកឧត្តមសេនីយ៍ អ៊ីង សំអុល បានបញ្ជាក់ ខណៈជនសង្ស័យទាំង ធ្វើសកម្មភាពរំលោភ លើនារី រងគ្រោះនោះ ក៏កម្លាំងនគរបាល ល្បាតរបស់លោក ឃើញទាន់ និងជួយអន្តរាគមន៍ ដោយឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់តែម្តង ។

លោកឧត្តមសេនីយ៍ បានបន្តទៀតថា ជនសង្ស័យ២នាក់ រួមមាន៖ ទី១ឈ្មោះ ឈួន ដាវុធ អាយុ២២ឆ្នាំ មុខរបរកម្មករ រោងចក្រ នៅខេត្តកោះកុង ទីលំនៅសព្វថ្ងៃ នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប និងជនសង្ស័យទី២ ឈ្មោះ អឺង រ៉ាន់ អាយុ២២ឆ្នាំ មុខរបរកម្មករ រោងចក្រ នៅខេត្តកោះកុង ទីលំនៅភូមិឃុំជាមួយគ្នា។ដោយឡែក ជនរងគ្រោះឈ្មោះ យ.អ.ស អាយុ១៥ឆ្នាំ មុខរបរ បំរើការងារ នៅហាងកាហ្រ្វេ នៅភ្នំពេញ លំនៅសព្វថ្ងៃនៅភូមិ ឃុំជាមួយជនសង្ស័យ ។

យោងតាម របាយការណ៍ របស់នគរបាល ខេត្តកែប បានបញ្ជាក់ថា មុនពេល កើតហេតុ ជនរងគ្រោះត្រូវ ជនសង្ស័យនាំ ទៅលេងនៅកែប បន្ទាប់មក នាំយកមករំលោភ នៅដីភូមិគ្មាន មនុស្សនៅហើយក៏ ត្រូវកំលាំងល្បាត របស់ក្រុម ចំរុះនគរបាលខេត្ត ប្រចាំប៉ុស្តិ៍ អូក្រសារ និងនគរបាល ប៉ុស្តិ៍អូរក្រសារ ដឹកនាំដោយវរសេនីយ៍ទោ សៅ សុវណ្ណ បង្ក្រាបជាក់ស្តែង នៅកន្លែង កើតហេតុតែម្តង ។

ក្រោយការ ចាប់ខ្លួន ជនសង្សយ័យើង បញ្ជូនមកអធិការដ្ឋាន នគរបាលក្រុងកែប ដើម្បីបន្តនីតិវិធី តាមផ្លូវច្បាប់ រីឯជនរងគ្រោះសមត្ថកិច្ចបាននាំ ទៅមណ្ឌលសុខភាព អូរក្រសារដើម្បីជួយសង្រ្គោះ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]