ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ បានក្លាយខ្លួន ជាអ្នកទោស ព្រោះតែយកទឹកអាស៊ីត ចាក់លើប្តី ដោយសារតែ ខឹងប្តីមានស្រី។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង ១១ និង៣២នាទី យប់ ថ្ងៃទី១៨ មេសា នៅចំណុច ភូមិចាក់កាំបិត ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ស្ត្រីដែលយក ទឹកអាស៊ីត ជះលើប្តី មានឈ្មោះអិន សុផល អាយុ៥២ឆ្នាំ ចំណែកប្តី រងគ្រោះ ឈ្មោះបិច  ចន្ថា ភេទប្រុស អាយុ៥២ឆ្នាំ អ្នកទាំងពីររស់នៅភូមិ-ឃុំ កើតហេតុខាងលើ។ នៅចំពោះមុខសមត្ថកិច្ច ស្ត្រីដៃដល់បានឆ្លើយ សារភាពថា មូលហេតុដែលគាត់ ក្លាយខ្លួន ទៅជាបែបនេះដោយសារតែ ខឹងនឹងលោកប្តី ពូកែមានស្រីញី ខាងក្រៅផ្ទះមិនសូវ គិតគូរ ជួយរកស៊ីនោះទេ។

ស្ត្រីដៃដល់បន្តថា គាត់មិនចង់ធ្វើបែបនេះទេ តែបើមិនធ្វើបែបនេះលោកប្តី កំហូចរបស់គាត់ មិនភ្ញាក់ខ្លួននោះទេ។ បើទោះជាគាត់ ក្លាយខ្លួនជាអ្នកទោសក្តី ក៏គាត់មិនតូចចិត្តដែរ ហើយគាត់សុខចិត្ត ទទួលទោស ចំពោះអ្វី ដែលគាត់បានធ្វើ។ លោកវរសេនីយ៍ត្រី ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថា ករណីនេះជនរងគ្រោះ មិនបានប្តឹងនោះទេ។ ពេលនេះកំពុងតែ រៀបចំឯកសារ សម្របសម្រួលគ្នាតាមផ្លូវច្បាប់៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]