អង់គ្លេស៖ ក្មេងស្រី អាយុ ៩ឆ្នាំ បានធ្វើឲ្យគណកម្មការសំរេច (Judge) និងអ្នកចូលរួមទស្សនាផ្ទាល់ ហ៊ូរទះដៃ យ៉ាងកងរំពង ក្រោយពេលបញ្ចេញសមត្ថភាព ក្បាច់គុណដាវសាម៉ូរៃ យ៉ាងស្ទាត់ជំនាញ រួចមក។

នៅក្នុងកម្មវិធី បញ្ចេញសមត្ថភាពរបស់ចក្រភពអង់គ្លេស (Britain’s Got Talent) ក្នុងសប្តាហ៍កន្លងទៅ ថ្មីៗនេះ ក្មេងស្រីឈ្មោះ Jesse-Jane McParland អាយុ ទើបតែ ៩ឆ្នាំ តែអាចបង្ហាញក្បាច់គុណ ដាវ យ៉ាងល្អអស់ទាស់ មានទាំងការទាត់ លោត ត្រឡាតខ្លួន ថែមពីលើ ការកាប់មិនសំចៃដៃ ជាមួយនឹងដាវសាម៉ូរៃ របស់នាង។

អ្វីដែលអ្នករាល់គ្នា មិនបានដឹងអំពីនាង គឺថា តាមពិតទៅ នាងបានក្លាយជាតារាហូលីវូដ រួចទៅហើយ ដោយបានថតភាពយន្ត របស់អាមេរិកមួយ ឈ្មោះថា Martial Arts Kid ដែលនឹងត្រូវចាក់បញ្ចាំង នៅក្នុងឆ្នាំ ២០១៥នេះផងដែរ៕ សូមទស្សនា វីដេអូ នៃការសម្តែង លើឆាក របស់ក្មេងស្រីតូចម្នាក់នេះ ជាមួយខ្មែរឡូត ដោយមេត្រី៖

វីដេអូផ្សេងមួយទៀត របស់នាង៖

ប្រភព៖ Mirror

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]