បរទេស៖ វាជារឿងមួយដ៏កម្រ កើតមានឡើងបំផុត ដែលកញ្ចក់ការពារ ត្រូវបានវាយឲ្យ បែកប្រេះស្រាំ ក្រោមកំលាំង របស់សត្វ។ យ៉ាងណាមិញ សត្វស្វា ហ្គ័ររីឡា ពពួកខ្នងប្រាក់ (Silverback Gorilla) មួយក្បាល បានបង្ហាញកម្លាំង ដ៏មហិមារបស់វា ហក់វាយសន្ទ្រប់ទៅលើ កញ្ចក់មួយផ្ទាំង នៅក្នុងសួនសត្វ មួយកន្លែង ធ្វើឲ្យអ្នកទេសចរ ដែលចូលទស្សនា នាំគ្នាភ័យបះសក់ រត់ចែកផ្លូវគ្នា។

ជាធម្មតា ការទះទ្រូង ជាសញ្ញា របស់សត្វស្វា ហ្គ័ររីឡា ចង់បង្ហាញពីការស្នើប្រយុទ្ធគ្នា ខណ:ពេលនោះដែរ ក្មេងស្រីម្នាក់ បានទះទ្រូងលេង ទៅកាន់សត្វស្វា ហ្គ័ររីឡា ជាហេតុធ្វើឲ្យវា យល់ថា មនុស្សចង់ប្រយុទ្ធតទល់ជាមួយ ទើបបានជាវា បោលសំដៅមក យ៉ាងដូច្នេះតែម្តង៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាកំសាន្ត ជាមួយខ្មែរឡូត នូវវីដេអូឃ្លីបខាងក្រោម៖

ប្រភព៖ BullDog

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]