វៀតណាម៖ យោងតាមប្រភពព័ត៌មាន ដេលីម៉េល របស់អង់គ្លេស បានចុះផ្សាយឲ្យដឹងថា សត្វឆ្មា ត្រូវបានគេ ចាប់យកមក សម្លាប់ រាប់ពាន់ក្បាល ជារៀងរាល់ ឆ្នាំ  ដើម្បីយក សាច់ មកធ្វើជាអាហារ ដែល សាច់សត្វឆ្មា ជាអាហារមួយ ពេញនិយមនៅក្នុង ប្រទេសវៀតណាម ។

តាមប្រភពដដែល បានឲ្យដឹងថា សត្វសាច់ឆ្មាត្រូវ បានដាក់លក់ នៅតាមដងផ្លូវ និង ក្នុងផ្ទះច្រើនកន្លែង ក្នុងភាគខាងជើងប្រទេសវៀតណាម ដែលផ្ទុយពី ច្បាប់របស់វៀតណាម ដែលបាន ហាមមិនឲ្យលក់ និង ពិសាសាច់ឆ្មា ហើយ ក្នុងចំណោម អតិថិជនដែលទៅពិសា សាច់ឆ្មា ក៏មាន មន្ត្រីប៉ូលិស មេធាវី និង ម្ចាស់ក្រុមហ៊ុន ផងដែរ ។ ខណៈសាច់សត្វឆ្មា ត្រូវបានដាក់លក់ ក្នុងតម្លៃខ្ពស់ ដែលប្រៀបប្រដូចសាច់សត្វឆ្មា ទៅនឹង "កូនខ្លា" ។

ប្រភពដដែល បានលើកឡើងថា ម្ចាស់ហាងមួយរូប ដែលមិនបញ្ចេញឈ្មោះ បានបើកហាង លក់សាច់ឆ្មាមួយកន្លែងនៅជិត ទីក្រុង ហាណូយ បានប្រាប់ថា មនុស្សគ្រប់គ្នាចង់ពិសា សាច់ឆ្មាឥលូវនេះ ដោយសារតែវាឆ្ងាញ់ ហើយប្លែកជាង សាច់សត្វដទៃ ហើយ គាត់បានសម្លាប់សត្វឆ្មា អស់ ៣១ក្បាល ក្នុងមួយថ្ងៃ ។ គាត់ថាមនុស្សភាគច្រើន មានអបិយជំនឿ ថាការពិសា សាច់ឆ្មានឹងនាំមកនូវ ភាពខ្លាំងក្លា និង សំណាងល្អ ដែលអតិថិជន ភាគច្រើន ជា មន្ត្រីប៉ូលីស យោធា មេធាវី និង ម្ចាស់ក្រុមហ៊ុន ហើយ មុខម្ហូបពេញនិយម ក្នុងហាងរបស់គាត់ គឺ ស៊ុបសត្វឆ្មា និង ឆាសត្វឆ្មា។ ម្ចាស់ ហាងនេះ បន្តថា សាច់ឆ្មា ត្រូវបាន នាំចូល មកពី ប្រទេស ទ្បាវ និង ចិន តាមខេត្ត Thai Binh ចូលមកដល់ក្នុងទីក្រុង ហាណូយ ក្នុងមួយខែជាង ១០០ តោន ហើយ គាត់បន្តថា គាត់ទិញសត្វឆ្មា មួយគីឡូក្រាមជាង ៥ដុល្លារ ហើយ លក់វិញ បានជាង ១០ដុល្លារក្នុងមួួយគីឡូក្រាម ដែលសត្វឆ្មា មួយក្បាល អាចលក់ ៧០ ដុល្លារអាមេរិក ។


ម្ចាស់ហាង ដែលកំពុងធ្វើសាច់ឆ្មានៅក្នុងផ្ទះរបស់គាត់

យ៉ាងណាមិញ អតីតនាយករដ្ឋមន្ត្រី Phan Van Khai បានដាក់ច្បាប់ ហាមមិនឲ្យបើកហាងលក់សត្វឆ្មា តាំងពីឆ្នាំ ១៩៩៧ នៅពេល បញ្ហាចំនួន សត្វកណ្តុរកើនឡើង ក្នុងប្រទេស ប៉ុន្តែច្បាប់នេះ លែងមានអ្នកគោរព ក្រោយពេលចំនួនកណ្តុរត្រូវបានទប់ស្កាត់បាន ហើយ ជាហេតុធ្វើឲ្យ មានភោជនីយដ្ឋាន បានបើកលក់ សាច់ឆ្មា ពេញក្នុងប្រទេស ។

ក្នុងនោះ លោក Le Duc Chinh ជាក្រុមការងារប្រឆាំងនឹង ការពិសា សាច់ឆ្មា និង សាច់សត្វឆ្កែ បាននិយាយថា ប្រជាជនគួរតែ បង្ខំឲ្យ គោរពច្បាប់ ហើយ ឈប់ពិសាសត្វឆ្មា ប៉ុន្តែអ្វីជាបញ្ហានោះ ប្រជាជនវៀតណាម មានលក់ច្រើន ហើយចង់សាកអ្វីដែលថ្មី និងប្លែក ។ លើសពីនេះ មន្ត្រីប៉ូលិស និង យោធា បានធ្វើជាគំរូ អាក្រក់ ដែលនាំឲ្យ មានការពិសា សាច់សត្វឆ្មា កាន់តែកើនឡើង ។

ក្រុមការពារសត្វ ក៏បានប្រតិកម្មខ្លាំង ចំពោះការ ដឹកជញ្ចូន និងនាំចូល សត្វឆ្មា ដោយខុសច្បាប់ ដោយបានដឹកជញ្ចូនឆ្មា ក្នុងលក្ខខណ្ឌ យ៉ាងព្រៃផ្សៃ មុននឹង យកសត្វឆ្មាទាំងនោះ មក សម្លាប់ បកស្បែកទាំងរស់ ពន្លះឆ្អឹងចេញ និង យកទៅធ្វើជាអាហារ ៕




សាច់សត្វឆ្មា ដែលបានដាក់លក់ក្នុងហាង


ប្រជាជនដែលចូលទៅពិសា សាច់ឆ្មា


រូបភាពគួរឲ្យញញើត នៅកន្លែងធ្វើសាច់ឆ្មា

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]