រាជធានីភ្នំពេញ ៖ ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់យ៉ាង អាណោចអាធ័ម បន្ទាប់ពីត្រូវមិត្តភក្តិ របស់ឪពុក បានមកផឹកស៊ី នៅក្នុងផ្ទះ រហូតដល់ស្រវឹងយកកាំភ្លើង បាញ់គំរាមសង្សារ ខណៈឈ្លោះប្រកែកគ្នា ហើយគ្រាប់កាំភ្លើង បានផ្លាតចំក្មេងស្រីដែល ជាកូនរបស់ម្ចាស់ផ្ទះតែម្តង ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង០៤ និង៤០នាទីរសៀល ថ្ងៃទី១៧ មករា ២០១៥ ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែន ជ័យ ។

ប្រភពបានឱ្យដឹងថា ក្មេងស្រីរងគ្រោះ មានឈ្មោះហ៊ឹម វណ្ណនីទៀង អាយុ៦ឆ្នាំ ។ ចំណែកជនដៃ ដល់ឈ្មោះឡាយ ជាមន្ត្រីប៉េអឹមម្នាក់។ ប្រភពបន្តថា មុនពេលកើតហេតុ ឪពុកម្តាយ ក្មេងស្រីរងគ្រោះ និងជនដៃដល់ជាមួយ សង្សារបានអង្គុយផឹកស៊ីជុំគ្នា នៅក្នុងផ្ទះ បានប្រហែលជាង១ ម៉ោង ស្រាប់តែជនបង្កមានជម្លោះ ជាមួយសង្សាររបស់ ខ្លួនយ៉ាងខ្លាំង រហូតដល់បុរសជាមន្ត្រី ប៉េអឹមបានដកកាំភ្លើងបាញ់គំរាម តែអកុសលគ្រាប់កាំភ្លើងនោះ ក៏ផ្លាតចំកណ្តាល ដើមទ្រូងក្មេងស្រីរងគ្រោះស្លាប់ តែម្តង ។

ប្រភពបានបន្តទៀតថា ក្រោយពីកើតហេតុ ជនបង្កត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឪពុកម្តាយ របស់ក្មេងស្រីរងគ្រោះទៅ ដាក់ពាក្យបណ្តឹង។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]