ខេត្តបាត់ដំបង ៖ បុរសអគតិម្នាក់ ត្រូវសមត្ថកិច្ច ធ្វើការចាប់ខ្លួន បន្ទាប់ពីស្ត្រីជាប្រពន្ធប្ដឹង ចោទប្រកាន់ ពីបទ បំពានផ្លូវភេទ ធ្ងន់ធ្ងរ ទៅលើកូនស្រីខ្លួន ដែលទើបតែមាន អាយុ១២ឆ្នាំ បានចំនួន៤លើក កាលពីថ្ងៃទី១៦ មេសា ២០១៥ ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យជាឪពុក ឈ្មោះហុង តឹកឆេង អាយុ៦១ឆ្នាំ មានប្រពន្ធឈ្មោះសោម យ៉ាន អាយុ៥២ឆ្នាំ ចំណែកកូនស្រីរងគ្រោះអាយុ១២ឆ្នាំ ពួកគេមានទីលំនៅ ភូមិ-ឃុំខាងលើ ។

ប្រភពបន្តថា ក្នុងសំណុំរឿងនេះ ត្រូវបានស្ត្រីជាប្រពន្ធចោទប្តឹងថា បានចាប់បង្ខំកូនស្រី រំលោភសេពសន្ថវៈ បានសម្រេច ជាបន្តបន្ទាប់ ចំនួន៤លើក ជាមួយ និងការគំរាមកំហែង ។

លោកសេង លុច បានបញ្ជាក់ថា បើតាមបណ្ដឹងរបស់ប្រពន្ធ គឺជននេះបានចាប់កូនស្រី រំលោភ តាំងពីដើមខែមីនា រហូតដល់ដើមខែមេសា ដែលជាលើកចុងក្រោយ ទើបបែកធ្លាយ ហើយប្ដឹង សមត្ថកិច្ច ឱ្យចាប់ខ្លួន ប្ដីគម្រក់នេះតែម្ដង។

ក្មេងស្រីរងគ្រោះក៏បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា នាងមិនបានចាំថ្ងៃកើតហេតុដំបូងទេ តែនាងនៅចាំថា គឺនៅក្នុងអំឡុងដើមខែមីនា២០១៥ នេះ ។ នាងនិយាយទៀតថា កាលណោះឪពុកនាងតែងចូលទៅចាប់ នាងរំលោភពេលយប់ ពេលនាងកំពុងដេកក្នុងបន្ទប់ ហើយចំពេលម្ដាយនាងមិននៅផ្ទះ។ នាងមិនហ៊ាន ទម្លាយរឿងនេះទេ ព្រោះខ្លាចឪពុកនាងធ្វើបាប។ ឪពុកនាងតែគំរាម ធ្វើបាប នាងមិនឈប់ ពេលរំលោភនាងម្ដងៗ ។

នាងបញ្ជាក់ថា លើកចុងក្រោយ គឺនៅយប់ថ្ងៃទី០៥ មេសា ពេលម្ដាយនាងមិននៅផ្ទះ ឪពុកនាង បានចាប់រំលោភ នាងម្ដងទៀត ទើបនៅថ្ងៃទី៦មេសា នាងទ្រាំលែងបាន ក៏ទម្លាយរឿងនេះ ប្រាប់ម្ដាយនាងតែម្ដងទៅ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]