ខេត្តកំពង់ឆ្នាំង ៖ បុរសជាប្តីបានស្លាប់ពេល ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ ចំណែកឯប្រពន្ធ បានរងរបួសធ្ងន់ បានដឹកទៅ សង្គ្រោះ នៅមន្ទីរពេទ្យអង្គការ មួយនៅខេត្តបាត់ដំបង ក្នុងអំពើហឹង្សា វាយគ្នា ទៅវិញទៅមក ដោយភ្លើងប្រចណ្ឌ័ មួយបានកើតឡើង នៅ ម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ នៅភូមិជាងហ្លួង ឃុំពន្លៃ ស្រុកបរិបូរណ៏ ។
   
លោកជាង សុវណ្ណារិទ្ឋ អធិការនគរបាលស្រុកបរិបូរណ៏ បាននិយាយអោយដឹងថា បុរសជាប្តីមានឈ្មោះ សំ គួន អាយុ៣៧ឆ្នាំ ចំណែក ប្រពន្ធ មាន ឈ្មោះសែម ហុង អាយុ៤៨ឆ្នាំ ។ មុនពេលកើតហេតុ បុរសជាប្តីបានទិញ ស្រាបៀរមួយកេស ផឹកនៅផ្ទះជាមួយ អ្នកជិតខាង ម្នាក់ទៀត មួយសន្ទុះ ក្រោយ មក ប្រពន្ធបាន ត្រឡប់មក ដល់ផ្ទះវិញ ពេលនោះប្តីបាន ស្តីបន្ទោសថា មកពីណា មួយថ្ងៃៗ ដើរតែផឹកនៅផ្ទះគេ ហើយក៏ កើតជម្លោះឡើង ពេលនោះ ប្តីបានស្ទុះ ទៅវាយប្រពន្ធ ២ដៃ ចំភ្នែកទាំងសងខាង  ប្រពន្ធ ទ្រាំមិនបាន តបតវិញ វាយតប់គ្នាទៅ វិញទៅមក ហើយប្រពន្ធ ក៏ទាញបាន ដំបង ប៉ុន.កដៃ ប្រវែងជាងមួយម៉ែត្រ មកវាយប្តីចំសៀតផ្កា បណ្តាលអោយ រយៈប្រវែង១តឹក ដួល សន្លប់ ទៅដី ។ ក្រោយកើតហេតុ បងប្អូនអ្នក ជិត ខាង បានដឹកជនរងគ្រោះ មកមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសារ រងរបួស ធ្ងន់ធ្ងរ ពេក បុរសជាប្តី បានស្លាប់ពេល ដឹកបន្តទៅសង្គ្រោះ នៅ មន្ទីរពេទ្យក្រុងភ្នំពេញ នៅថ្ងៃទី១៥ ខែមេសា ។ ចំណែកប្រពន្ធ ដោយសារ រងរបួស ភ្នែកធ្ងន់ធ្ងរ ត្រូវបានដឹកបន្ត ទៅសង្គ្រោះ នៅមន្ទីរពេទ្យរបស់ អង្គការមួយ នៅខេត្តបាត់ដំបង ។
   
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរ គ្រួសារខាងលើនេះបាននិយាយថា តាមពិតស្ត្រីរូបនោះ មាន ប្តីពីរ ប្តីមុនបានកូន២ បានស្លាប់ទៅ ហើយក៏ បាន ប្តីក្រោយនេះ ដែលជាប្អូន បង្កើតប្តីមុន ។ ប្តីក្រោយនេះប្រចណ្ឌ ប្រពន្ឋខ្លាំងណាស់ សូម្បីតែកូនប្តីមុន ក៏ប្រចណ្ឌដាក់ដែរ ។ សពបុរសជាប្តីត្រូវ បានសាច់ញាតិធ្វើ បុណ្យតាមប្រពៃណី ខណៈដែលប្រពន្ធ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តបាត់ដំបង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]