ចិន៖ ស្ត្រីជនជាតិចិនម្នាក់ បានទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំងក្នុង បណ្តាញអ៊ីនធើណេត បន្ទាប់ពី ស្ត្រីរូបនេះ បានរស់នៅ យ៉ាងស្និតស្នាល ជា មួយ សត្វជ្រូក មួយក្បាល ដែលជាសត្វចិញ្ចឹម របស់នាង ដោយ បាន ស្លៀកពាក់ បណ្តើរដើរលេង ហើយព្រមទាំង ដេកជាមួយជ្រូក របស់នាង ជារៀងរាល់ថ្ងៃ ទៀតផង។


រូបភាព ដែល នាង ស៊ូ ជូ បានបង្ហោះក្នុង បណ្តាញសង្គមអ៊ីនធើណេត

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីម្នាក់នេះ ឈ្មោះ ស៊ូ ជូ អាយុ ២៧ឆ្នាំ បានចិញ្ចឹមសត្វជ្រូក ជាទីស្រលាញ់ របស់នាងតាំង ពីសត្វជ្រូក នៅជាកូនជ្រូក រហូតដល់ សត្វជ្រូកនេះ មានទម្ងន់ជាង ៨០ គីឡូក្រាម  ហើយ កាលពីពេលថ្មីៗនេះ ក្រោយពី អ្នកនាង ស៊ូ ជូ បាន បង្ហោះរូបភាព របស់នាង ដេកនៅលើ គ្រែជាមួយ សត្វជ្រូក ក្នុងបណ្តាញសង្គម អ៊ីនធើណេត  ក៏ធ្វើឲ្យមាន ការចាប់អារម្មណ៍យ៉ាង ខ្លាំង ពេញបណ្តាញ អ៊ីនធើណេត តែម្តង ។

ប្រភពដដែល បានឲ្យដឹងថា នាង ស៊ូ ជូ រស់នៅជាមួួយ ប្តីរបស់នាង នៅក្នុងទីក្រុងប៉េកាំង ដោយមាន ចិញ្ចឹម សត្វឆ្កែមួយក្បាល សត្វទន្សាយមួយ ក្បាល និង សត្វជ្រូកសំណព្វចិត្ត របស់នាង ដែល នាងបានដាក់ឈ្មោះ ឲ្យសត្វជ្រូកនេះ ថា Five Flowers (ផ្កាប្រាំ) ។ ខណៈប្តីរបស់ នាង ស៊ូ ជូ មិន ប្រកាន់រឿង ដែលនាង ដេកអោបនៅ លើគ្រែជាមួយ សត្វជ្រូក នោះ ផ្ទុយទៅវិញ សត្វឆ្កែរបស់នាងទេ ដែល តែងតែ ច្រណែន ជាមួយ សត្វ ជ្រូក មួយក្បាលនោះ។


សត្វជ្រូកដ៏គួរឲ្យស្រលាញ់ ត្រូវបានដាក់ឈ្មោះថា Five Flowers

យ៉ាងណាមិញ រូបភាពរបស់ នាង ស៊ូ ជូ ដេកនៅលើគ្រែ និង ដើរកំសាន្តតាមដងផ្លូវ  ជាមួយសត្វជ្រូក របស់នាង និងព្រមទាំងរូប សត្វជ្រូកធ្វើមុខ គួរឲ្យស្រលាញ់  ដែល នាង បានបង្ហោះ ក្នុងបណ្តាញសង្គម Weibo  ត្រូវបាន មហាជនចូលទៅ បញ្ចេញមតិ (Comment) គាំទ្រចំពោះ ការស្រលាញ់ សត្វជ្រូក ធ្វើជាសត្វចិញ្ចឹម របស់នាង លើសពី ៩ពាន់ នាក់ ផងដែរ ៕




នាង ស៊ូ ជូ បានឲ្យ ជ្រូករបស់នាងដេក នៅលើគ្រែដូចជាមនុស្សដែរ

សត្វជ្រូក បានបណ្តើរដើរលេង ដូចជាសត្វឆ្កែដែរ

ចុះប្រិយមិត្ត អាចយកសត្វជ្រូក ធ្វើជាសត្វចិញ្ចឹម និង ដេកលើគ្រែ ជាមួយសត្វជ្រូក ដែរឬទេ ?

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]