ព្រះសីហនុ ៖ កម្លាំងនគរបាល ខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវ រហូតឈានទៅ ដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន៦នាក់ ក្នុងនោះ មានទាំងអនីតិជន ជាប់ពាក់ព័ន្ធ និងសកម្មភាព លួចទ្រព្យ សម្បត្តិ របស់ប្រជាពលរដ្ឋ នៅតំបន់ឆ្នេរអូរឈើទាល កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥។

ការស្រាវជ្រាវ តាមចាប់ខ្លួន ជនសង្ស័យ ទាំងនេះ បានធ្វើឡើងក្រោយ ពីមានពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ជុំវិញការ បាត់បង់សម្ភារ នៅឆ្នេរអូរឈើទាល កាលពីថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០១៥។

មន្រ្តីនគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រោយទទួលបានពាក្យ របស់ប្រជាពលរដ្ឋ ជុំវិញការបាត់ ទ្រព្យ និងសម្ភារ ខណៈកំពុងលេងទឹកសមុទ្រ នៅឆ្នេរអូរឈើទាល នោះ ស្នងការនគរបាលខេត្ត លោកឧត្តម សេនីយ៍ ជួន ណរិន្ទ បានបញ្ជាឲ្យ នគរបាលជំនាញ និងនគរបាល មូលដ្ឋាន ចុះទៅធ្វើការស្រាវជ្រាវ ជាបន្ទាន់ រហូតចាប់បាន ជនសង្ស័យទាំង៦នាក់ តែម្តង។

បើតាមមន្រ្តីនគរបាល មុខសញ្ញា សង្ស័យទាំង៦នាក់ រួមមាន  ទី១-ឈ្មោះ ប្រុស ដារី ភេទស្រី អាយុ១៦ឆ្នាំ ទី២-ឈ្មោះ ម៉ៅ រី ភេទស្រី អាយុ១៥ឆ្នាំ ទី៣-ឈ្មោះ សេង ជួច ភេទស្រី អាយុ១៣ឆ្នាំ ទី៤-ឈ្មោះ ហង្ស ស្រីនិច ភេទស្រី អាយុ១៣ឆ្នាំ ទី៥-ឈ្មោះ ទី ធីតា ភេទស្រី អាយុ១៣ឆ្នាំ និងទី៦-ឈ្មោះ ស្វាយ ថន ភេទស្រី អាយុ៤៧ឆ្នាំ ជាអ្នកទួលផលចោរកម្ម។

ក្រោយការចាប់ខ្លួន មុខសញ្ញាទាំងនេះ សមត្ថកិច្ច បានដកហូត វត្ថុតាង រួមមាន៖ កាបូបយួរដៃពណ៌ក្រហម ចំនួន០១ កូនសោរ រថយន្ត ចំនួន០១,ទូរស័ព្ទ ចំនួន០១គ្រឿង និងលុយចំនួន៥០$។

ប៉ុន្តែ ដោយពិនិត្យលើនីតិវិធី ក្នុងការអនុវត្តជំនាញ លោកឧត្តម សេនីយ៍ ស្នងការនគរបាលខេត្ត បានពិភាក្សារជាមួយ នឹងស្ថាប័ន តុលាការ ហើយក៏សំរេចឃាត់ខ្លួន មុខសញ្ញាសង្ស័យចំនួន៣នាក់ ដើម្បីបញ្ជូន ទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីមានឈ្មោះ ទី១-ឈ្មោះ  ប្រុស ដារី ទី២- ឈ្មោះ ម៉ៅ  រី និងទី៣- ឈ្មោះ ស្វាយ ថន ។

ចំពោះជនសង្ស័យចំនួន៣នាក់ ជាអនីតិជន សមត្ថកិច្ច ប្រគល់ អោយអណាព្យាបាល ធ្វើកាអប់រំកែប្រែ រីឯសម្ភារ និងវត្ថុតាង ប្រគល់អោយជនរងគ្រោះវិញ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]