ជប៉ុន៖ នេះជាសកម្មភាព ដ៏ប្លែកមួយ ដែល បុរសម្នាក់ បានស្លៀកពាក់ តុបតែង ដូចតួអង្គ មនុស្សយន្តកណ្តូប ក្នុងភាពយន្ត បែបវិទ្យាសាស្ត្រប្រឌិត របស់ជប៉ុន ហើយនិង បានជិះម៉ូតូ មួយគ្រឿង តាមដងផ្លូវ ដើម្បី តាមឃាត់ខ្លួន អ្នកបើកបរ ដែល បានពិសាគ្រឿងស្រវឹង ។


លោក Shinjiro Kumagai តុបតែងដូចជាតួអង្គមនុស្សយន្ត

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់នេះ មានឈ្មោះ Shinjiro Kumagai គឺជាអ្នកធ្វើរូបចម្លាក់ ចេញពីសំបកកំប៉ុង អេតចាយ ក្នុងទីក្រុង Kitakyushu ប៉ុន្តែបន្ទាប់ពីបញ្ចប់ កិច្ចការងាររបសគាត់ លោក Shinjiro បានស្លៀកពាក់ តុបតែង ដូចជា តួអង្គរឿងប្រឌិត បែបវិទ្យាសាស្ត្រ Kamen Rider (មនុស្សយន្តកណ្តូប) ហើយ ក៏ជិះម៉ូតូមួយគ្រឿង ដូចក្នុងភាពយន្ត តែមិនមែន ទៅកំចាត់ជនពាល ឬក្រុមបិសាច នោះទេ ។ ផ្ទុយទៅវិញ លោក Shinjiro បានជិះម៉ូតូ តាមដងផ្លូវ ដើម្បីបញ្ឈប់ និង ចាប់អ្នកបើកបរ ក្នុងស្ថានភាពស្រវឹង ។  

យ៉ាងណាមិញ សកម្មភាពទាំងនេះ ត្រូវបានគាំទ្រ ដោយប៉ូលីស ក្នុងតំបន់ផងនោះ ហើយ លោក Shinjiro ក៏ត្រូវបានផ្តល់សិទ្ធិ ជាផ្លូវការ ជាអ្នក ត្រួតពិនិត្យ អ្នកបើកបរ ក្នុងស្ថានភាពស្រវឹង នៅក្នុងទីក្រុង។

ដោយឡែក បច្ចុប្បន្នប្រជាជនក្នុងតំបន់នេះ  រីករាយនឹង ឃើញ បុរសតែងខ្លួន ជាមនុស្សយន្ត ជិះត្រួតពិនិត្យ តាមផ្លូវ ផងដែរ ។ ក្នុងនោះ ក្មេងៗ ចាប់អារម្មណ៍ និង សប្បាយរីករាយជាខ្លាំង ពេលឃើញ មនុស្សយន្តកណ្តូប ជិះម៉ូតូ តាមផ្លូវ  ។

ចំនែកឯ ម្ចាស់ហាង ទំនិញ ម្នាក់ឈ្មោះ Kageki Umeta វ័យ ៤៣ឆ្នាំ បាននិយាយថា បុរសរូបនេះ កំពុងតែធ្វើទង្វើ ដ៏ល្អមួយ ពីព្រោះ សកម្មភាព នេះអាច ជាការផ្តល់ ការ យល់ដឹង ដល់អ្នក បើកបរក្នុង ស្ថានភាព ស្រវឹង ហើយ ពេលណា គាត់ ចាប់បានអ្នកបើកបរ ដោយស្រវឹងស្រា គាត់នឹង ផ្តល់ដំណឹង ទៅដល់ ប៉ូលីស ក្នុងទីក្រុង។ ម្ចាស់ហាងនេះ ក៏ បន្ថែម ថា គ្រប់ទីក្រុងទាំងអស់ គួរតែ មាន មនុស្សយន្ត Kamen Rider បែបនេះ ៕

វីដេអូ នៅពេលលោក Shinjiro  តែងខ្លួនមនុស្សយន្ត កណ្តូបចេះតាមផ្លូវ

ប្រភព Mirror

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]