ខេត្តកំពង់ចាម ៖ បុគ្គលិកផ្នែក រដ្ឋបាលឈ្មោះតុង ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ បម្រើការងារនៅ ក្រុម ហ៊ុនសួនឧស្សាហកម្ម មេនហាត ថេន កាត់ដេរ សម្លៀកបំពាក់ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម មានចរិក មិនទៀងទាត់បាន រំលោភសេចក្តីទុកចិត្ត កិបកេងប្រាក់ចំនួន ៧.៨០០ ដុល្លារ ត្រូវបានអគ្គនាយក ក្រុមហ៊ុនឈ្មោះ លីន តឹងឈាន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិចិន បានប្តឹងមក សមត្ថកិច្ចឱ្យចាប់ខ្លួន ត្រូវលោក ចៅក្រមនៅ យ៉ារ័ត្ន ចេញដីកាឃុំខ្លួន ហើយ កាលពីថ្ងៃទី ១៤ មេសា ២០១៥ កន្លងមក និងបាននាំទៅ ដាក់នៅពន្ធនាគារ ខេត្តជាបណ្តោះ អាសន្នផងដែរ ។

លោកវរសេនីយ៍ទោ ប៉ាក ជាតិ  អធិការនគរបាល ស្រុកកំពង់សៀម ប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី ១១ មេសា ២០១៥ ស្ថិតក្នុងក្រុមហ៊ុន មេន ហាតធេន ស្ថិតនៅភូមិ អំពិលលើ ឃុំអំពិល  មានករណីរំលោភ លើសេចក្តីទុកចិត្ត លួចបន្លំយកប្រាក់ របស់ក្រុមហ៊ុន ប្រព្រឹត្តដោយប្រធាន រដ្ឋបាល ឈ្មោះ ចំរើន ដោយមានទឹកប្រាក់ ចំនួនខាងលើ ។

លោកបន្តថា កាលពីថ្ងៃទី៧ មីនា ២០១៥ កន្លងមក ឈ្មោះចំរើន បានអះអាងក្នុងនាមជាប្រធានរដ្ឋបាល សុំបើកប្រាក់ ចំនួន៤.៩០០ ដុល្លារ ដើម្បីទៅបង់ឱ្យ ថ្លៃប្រាក់បៀវត្សបុគ្គលិក សន្តិសុខឯកជន ការពាររោងចក្រ មានវិក័យបត្រ ត្រឹមត្រូវពី គណនេយ្យ ។ ប៉ុន្មានថ្ងៃក្រោយមក ស្រាប់តែមាន ក្រុមហ៊ុនសន្តិសុខ ឯកជន បានមកសុំទូទាត់ប្រាក់ខែ ទើបក្រុមហ៊ុនដឹងថា ឈ្មោះចំរើន ពិតជាបានលួចបន្លំ ប្រាក់ចំនួន ៤.៩០០ ដុល្លារ ពេលដែល សួរនាំក៏ឆ្លើយថា លុយដែលបើក នោះបានជ្រុះ បាត់អស់ហើយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]