ថៃ៖ ក្នុងប្រទេសថៃ យុវជន ដែលឈាន ចូលវ័យ ២១ឆ្នាំ ត្រូវតែ ចូលខ្លួន ចាប់ឆ្នោត ធ្វើជាកងទ័ព ដើម្បីបម្រើ ប្រទេសជាតិ ដូចជា តារាសិល្បៈ ប្រុស Mario Maurer

នៅក្នុងនោះ ក៏បាន បញ្ជាក់ថា ប្រសិនជា ពួកគេ ចាប់បាន កាតពណ៌ក្រហម នោះពួកគេ នឹងត្រូវ ចូលរួម បម្រើ ជាកងទ័ព តែបើពណ៌ខ្មៅវិញ នោះពួកគេ នឹងអាច បន្ដជីវភាព រស់នៅ បែបធម្មតា របស់ពួកគេ។ មួយវិញទៀត បើពួកគេ ត្រូវធ្វើជាកងទ័ព ដោយការចាប់បាន កាតក្រហម នោះពួកគេ មិនអាច ជ្រើសរើស តំបន់កងទ័ព ណាមួយ ដែលពួកគេចង់ ចូលរួមនោះទេ។

តែក្នុងករណី ដែលពួកគេ ចូលរួម ដោយការស្មគ្រ័ចិត្ដ ឬ ដោយ ឳកាសណាមួយ គឺពួកគេ មានសិទ្ធ ជ្រើសរើស តំបន់ ដែលខ្លួនចង់ បម្រើការ ខណៈដែល មិនមានត្រឹមតែ យុវជនចូល រួមនោះទេ តែសូម្បីតែ យុវតី ក៏មាន សិទ្ធចូលបម្រើ ដូចគ្នា។ ជាមួយគ្នានេះ ក៏មានរូបភាព យុវតី ថៃស្រស់ស្អាត ជាច្រើន ដែលដាក់ពាក្យ ស្នើរសុំ ចូលបម្រើ កងទ័ព និងបង្ហោះឡើង តាមបណ្ដាញ អ៊ិនធើណេត ផងដែរ ចង់ដឹងយ៉ាងណា សូមទស្សនារូបភាព៖















ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]