ចិន៖ បុរស កាន់តែច្រើនឡើងៗ នៅក្នុងប្រទេសចិន បានចំនាយជាង ១ម៉ឺនយ័ន (១៦០០ ដុល្លារអាមេរិក) ដើម្បីទិញតុក្កតាសិច គុណភាពខ្ពស់ យកមករួមភេទ ដែលការស៊ើបអង្កេតមួយ បានឲ្យដឹងថា ការធ្វើបែបនេះ អាចជួយឲ្យពួកគេ មានភាពស្មោះត្រង់ ជាមួយនឹងប្រពន្ធ។


តុក្កតាសិច ដែលមានលក្ខណៈ ដូចមនុស្សស្រីពិតៗ កំពុងពេញនិយម នៅប្រទេសចិន

តុក្កតាសិច ដែលហាក់ដូចជា មនុស្សពិតៗទាំងនោះ ធ្វើឡើងពី វត្ថុធាតុម៉្យាងឈ្មោះ Thermoplastic Elastomer ដែលវា ដូចជាជ័រកៅស៊ូ តែមានលក្ខណៈ ទន់ជាងសេលីសកូន (silicone) ទៅទៀត។ ដៃជើងរបស់តុក្កតាសិច អាចធ្វើចលនាបាន ហើយគេ អាចដោះក្បាល ក៏ដូចជា ប្រដាប់ភេទ របស់វាចេញ ផងដែរ ដើម្បីងាយស្រួល ក្នុងការលាងសំអាត។ គេបញ្ជាទិញវា ពីហាងមួយ ក្នុងរដ្ឋធានី ប៉េកាំង ឈ្មោះថា Micdolls។

បុរសវ័យ២៩ ឆ្នាំ ជាអ្នករចនារថយន្តម្នាក់ ឈ្មោះ Liu បានប្រាប់ថា គាត់បានទិញ តុក្កតាសិចមួយ មកប្រើ ដើម្បីបំពេញ តំរូវការផ្លូវភេទ ដោយ សារតែគាត់ ត្រូវធ្វើការឆ្ងាយពីផ្ទះ។ “ខ្ញុំគ្រាន់តែមិនចង់ លួចមានស្រីខាងក្រៅ ដូច្នេះបានជាខ្ញុំ ត្រូវការតុក្កតាសិច” លោក Liu បានប្រាប់ដូច្នេះ។ គាត់បន្តថា តុក្កតា ដែលមានតំលៃថោក គឺមិនមែនជាជម្រើស របស់គាត់នោះទេ ហេតុនេះហើយ លោក Liu បានទិញតុក្កតាសិចមួយ មានលេខសំគាល់ 156 នៅហាង Micdoll ដែលមានតំលៃ ប្រមាណ ២,៥៥០ដុល្លារ អាមេរិក។

លោក Yi Jiange ជាអ្នកលក់ ប្រចាំហាង បានប្រាប់ អ្នកសារព័ត៌មានថា មនុស្សភាគច្រើនគិតថា តុក្កតាសិច មានភាពទាក់ទាញ ជាងមនុស្សស្រីពិត។ អតិថិជន អាចជ្រើសរើស សក់សំរាប់ពាក់ និងទំហំរបស់វា ដើម្បីភាពងាយស្រួល។ លោកបន្តថា អតិថិជនកាន់តែច្រើន ចាប់ផ្តើមទិញ តុក្កតាដែលថ្លៃ ដើម្បីយកទៅរួមភេទ។ “អ្នកទិញបានស្លៀក សំលៀកបំពាក់ផ្សេងៗ ឲ្យតុក្កតា ក្រៅពីនោះ ពួកគេបានដាក់ឈ្មោះឲ្យវា ដូចជាមនុស្ស ដូច្នោះដែរ” លោក Yi Jiange ប្រាប់ឲ្យដឹង យ៉ាងដូច្នេះ៕

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]