ចិន ៖ នេះពិតជារឿង នឹកស្មានមិនដល់ ដែលបុរសម្នាក់ ព្រោះតែមានការ ខ្ពើមរអើម នឹងបង្គន់ នៅអាកាសយានដ្ឋាន ខ្លាំងពេក ធ្វើឲ្យខ្លួន អង្គុយចោងហោង លើគែមបង្គន់ លទ្ធផលរបួស ដេរអស់ជាច្រើនថ្នេរ។

អ្នកដំណើរជនជាតិចិនម្នាក់ មានឈ្មោះថា Jin Pai អាយុ ៣៥ ឆ្នាំ បានអង្គុយចោងហោង លើគែមនៃបង្គន់ នៅអាកាសយានដ្ឋាន អន្តរជាតិ Hefei Xinqiao ស្ថិតក្នុងប្រទេសចិន ពីព្រោះតែខ្លួន មានការខ្ពើមរអើម ខ្លាចមិនស្អាត និង មិនចង់ឲ្យគូថ របស់ខ្លួន ប៉ះនឹងវាឡើយ រហូត ជួបរឿងអកុសល ធ្វើឲ្យបង្គន់បែក និងបង្កឲ្យខ្លួនឯង មានរបួសជាច្រើនកន្លែង ទៀតផង។

ភ្លាមៗនោះ Jin Pai មានការខ្មាស់អៀនពេក មិនហ៊ានស្រែក រកគេឲ្យជួយឡើយ ក៏បានទូរសព្ទ ទៅមិត្តភក្តិរួមដំណើរ ដើម្បីឲ្យជួយ ខណៈពេលដែល គាត់កំពុងតែ ដេកដួលនៅលើ បង្គន់បាក់បែក ពោរពេញទៅដោយ ឈាមផងនោះ។ ក្រោយមក នៅពេលដែល ទៅដល់មន្ទីរពេទ្យ ត្រូវក្រុមគ្រូពេទ្យ ដេរជើង ផ្នែកខាងឆ្វេង និង គូថ អស់ជាច្រើនថ្នេរ ទៀតផង។

យ៉ាងណាមិញ Jin Pai បានសារភាព ប្រាប់មិត្តភក្តិរបស់ខ្លួនថា ពិតជាបាន ឈរលើគែមបង្គន់ ពិតមែន ប៉ុន្តែពេលដែលប៉ូលីស សួរនាំ បែរជាកុហក ប៉ូលីសថា ខ្លួនកំពុងតែអង្គុយលើវា ហើយវាក៏បាន បែកខ្ទេចខ្ទីតែម្តង ដើម្បីជៀសវាង សងថ្លៃខូចខាត។

ចំនែកឯខាងអាជ្ញាធរវិញ ក៏មិនប្រកាន់ទោស អូសដំណើរអ្វីដែរ ហើយពួកគាត់ ក៏សូមដាស់តឿន ដល់មនុស្សគ្រប់គ្នាថា បង្គន់ទាំងនេះ គឺសំរាប់អង្គុយ ពីលើ មិនមែនសម្រាប់ ឈរពីលើ ឬ អង្គុយចោងហោង ឡើយ៕


Jin Pai កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ


បង្គន់ ដែលបាក់បែក នៅកន្លែងកើតហេតុ


អាកាសយានដ្ឋានអន្តរជាតិ Hefei Xinqiao

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]