អអ់គ្លេស៖ នេះគឺជា ហេតុការណ៍ ដ៏ភ្ញាក់ផ្អើលមួយ ដែលចោរលួចឡាន ម្នាក់ អាច លួចឡាន ម៉ាក Range Rover បានសម្រេច ក្នុងរយៈពេល តែ ៣០វិនាទីប៉ុណ្ណោះ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា សកម្មភាពចោរលួចឡាននេះ កើតឡើង នៅពី មុខផ្ទះ ប្រជាពលរដ្ឋមួយ កន្លែង ដែលស្ថិតនៅ ភាគខាងជើង ទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស និងត្រូវបាន កាមេរ៉ាសុវត្ថិភាព ថតជាប់។ ក្រឡេកមកមើល វីដេអូនេះ អ្នកទាំងអស់គ្នា នឹងឃើញ ពីភាព ងាយស្រួល របស់ចោរកំពូល ល្បិចម្នាក់នេះ ដោយ គ្រាន់តែកាន់ ឧបករណ៍តូចនៅ ក្នុងដៃ ក៏អាច វាយលុកប្រព័ន្ធ គ្រប់គ្រងនៃ ឡាន និងអាច បើកទ្វារឡាន ក្នុងរយៈ ពេលតែ ៥ វិនាទីប៉ុណ្ណោះ។ ក្រោយពីចូល អង្គុយ នៅក្នុងឡាន ចោរនេះក៏អាច បញ្ជា យានយន្ដ និងបរថយក្រោយ ដើម្បីចាកចេញ ពីចំណតមួយនេះ ដែលសកម្មភាពទាំងស្រុង ធ្វើមិនដល់ មួយនាទីនោះទេ។

យ៉ាងណាមិញ សម្រាប់ពេលនេះ ក្រុមប៉ូលីស ក៏កំពុងតែ ធ្វើការសើុបអង្កេត យ៉ាងក្ដៅគគុក ដើម្បីតាម ចាប់ចោរលួចឡាននេះ។ ទោះជាយ៉ាងណា តាមរបាយការណ៍ បានបញ្ជាក់ថា ករណីចោរ លួចឡាន (ឡានដែល មិនប្រើសោរ) មានការកើនឡើងច្រើន ខណៈដែលមាន ឡាន ៦,០០០ គ្រឿង បានបាត់បង់ នៅក្នុងទីក្រុងឡុងដ៍ កាលពីឆ្នាំទៅ ជាពិសេស ប្រភេទឡានម៉ាក Range Rovers និង BMWs។ 

វីដេអូ ៖ សកម្មភាពចោរលួចឡាន ក្នុងពេល មួយពព្រិចភ្នែក





ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]