ស្វាយរៀង ៖ យុវជនម្នាក់ បានរងរបួសធ្ងន់ ដោយភាគីម្ខាងទៀត ជាក្មេងស្ទាវ ដូចគ្នា បាញ់ប្រហារ មួយគ្រាប់ កាលពីវេម៉ោង ៥៖៣០នាទី ល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅជិត ស្ពានអូរស្មាច់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលការបាញ់ ប្រហារខាងលើនេះ បណ្តាលមកពី បើកម៉ូតូកៀរគ្នា ។

លោក កុយ សុភាព នាយការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តស្វាយរៀង បានថ្លែងឲ្យដឹងថា មុនពេល កើតហេតុ ជនរងគ្រោះ និង ជនបង្ក បានបើកម៉ូតូ ដើរលេង ស្រាប់តែ បើកដល់ចំណុច ស្ពានអូរស្មាច់ ក៏មានជម្លោះ រហូតមានការ ផ្ទុះអាវុធតែម្តង។

លោកបានបន្តទៀតថា ក្រោយកើតហេតុ ជនបង្ក បានបើកម៉ូតូរត់គេចខ្លួនបាត់ ខណៈសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ តាមចាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]