-អភិបាលខេត្ត នាំយកថវិកា និងអំណោយ ឧបត្ថម្ភក្រុមគ្រួសារក្មេងស្រី រងគ្រោះ

កែប ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅលើផ្លូវជាតិលេខ៣៣ ក្នុងភូមិដំណាក់ចំបក់ សង្កាត់ អូរក្រសារ ក្រុងកែប ខេត្តកែប កាលពីវេលាម៉ោង ១០៖៣០នាទី ព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៥ បណ្តាលឲ្យ ក្មេងស្រី ២នាក់ បានស្លាប់ និងម្នាក់ទៀង រងរបួសធ្ងន់ ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បាន កើតឡើង ដោយសារតែ រថយន្តមួយគ្រឿងម៉ាក JEEP ពាក់ស្លាក លេខ OI 6322 បើកបុកក្មេងស្រី៣នាក់ ខណៈកំពុងជិះម៉ូតូC125 តាមដងផ្លូវ។

ស្នងការ នគរបាល ខេត្តកែប លោកឧត្តមសេនីយ៍ អ៊ីង សំអុល បានថ្លែងថា ក្រោយ កើតហេតុ អ្នកបើក រថយន្ត បានគេចខ្លួន ចោលរថយន្តនៅកន្លែងកើត ហេតុ។

លោកឧត្តមសេនីយ៍ បានបន្តទៀតថា ក្រោយកើតហេតុ ភ្លាមៗ កម្លាំង នគរបាល របស់លោក បានពិនិត្យ នឹងនាំយ កវត្ថុតាង ពាក់ព័ន្ធមក រក្សាទុក ដើម្បី ចាត់ការបន្តតាមច្បាប់ ។

ដោយឡែក រសៀលថ្ងៃនេះ លោក កែន សត្ថា អភិបាលខេត្តកែប និងជាប្រធាន សាខាកាកបាទ ក្រហមខេត្ត បាននាំយក ថវិកា ទៅចូលរួមបុណ្យសពរួមមាន៖  ទី១ លោក ធិន សាហឿន ឪពុកបង្កើត សព ឈ្មោះ ហៀវ សៅរ៍រី អាយុ ១៥ឆ្នាំ និងទី២ លោក ខាត់ ទឹម ឪពុកសពឈ្មោះ ថាវ ស្រីលីម អាយុ១៨ឆ្នាំ ។ ទាំងពីរនាក់រស់ នៅភូមិ ដំណាក់ចំបក់ សង្កាត់ក្រុងកែប ។

តាមមន្រ្តីសាលាខេត្តកែប ជំនួយឧបត្ថម្ភ១គ្រួសារ ទទួលបាន ប្រាក់១.៨០០.០០០រៀល មី ទឹកសុទ្ធ មុង និងសម្ភារមួយ ចំនួនទៀត៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]